នាព្រឹកថ្ងៃទី​ ១៣​ ខែវិច្ឆិកា​ ឆ្នាំ២០១៧​ នៅសាលា​ខេត្តកណ្តាល​ ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបនៃគណៈអភិបាលខេត្ត​ បានជួបសំណេះសំណាល និងពិធីទទួលអំណោយ​ សប្បុរសធម៌ពីព្រះមហារាធម្ម​ វង្ស​ អានេតា​


នាព្រឹកថ្ងៃទី​ ១៣​ ខែវិច្ឆិកា​ ឆ្នាំ២០១៧​ នៅសាលា​ខេត្តកណ្តាល​ ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបនៃគណៈអភិបាលខេត្ត​ បានជួបសំណេះសំណាល និងពិធីទទួលអំណោយ​ សប្បុរសធម៌ពីព្រះមហារាធម្ម​ វង្ស​ អានេតា​ ព្រះមេគណ​ គណៈធម្មយុត្តិកនិកាយ​ ខេត្តកណ្តាល។ សមាសភាពអញ្ជើញចូលរួមមាន​ ឯកឧត្តម​ លោកជំទាវ​ សមាជិកក្រុមប្រឹក្សាខេត្ត​ អភិបាលរងខេត្ត​ លោក​ លោកស្រី​ ប្រធានមន្ទីរអង្គភាព​ ជុំវិញខេត្ត​ នាយកនាយករងរដ្ឋបាល​ នាយកទីចាត់ការចំណុះរដ្ឋបាលខេត្ត​ និងមន្ត្រីរាជការ​ លោកគ្រូ​ អ្នកគ្រូ​ និងក្រុមការងារមនុស្សធម៌សម្តេចព្រះមហាសង្ឃរាជ​ បួរ​គ្រី​ សរុបចំនួន​ ១៤០​ នាក់។
អំណោយដែលព្រះមហារាធម្ម​ វង្ស​ អានេតា​ ព្រះមេគណ​ គណៈធម្មយុត្តិកនិកាយ​ ខេត្តកណ្តាល​នាំយកមកពេលនេះរួមមាន​បច្ច័យ​ ៥​ លានរៀល​ អង្ករ​ ៣​ តោន​ មី​ ៤០​ កេស​ ទឹកត្រី២០​ យួរ​ ទឹកស៊ីអ៉ីវ​ ៣០​ យួរ​ ប៉ាឡុង​ធំ​ ៣​ ចានស្រាក​ ២​ ខ្ទះ​ ៤​ ចានដែក​ ៧​ ឆ្នាំង​ ៥​ បំពង់ទឹកក្តៅ​ ៣​ កំសៀវ​ ៣។
ក្នុងឱកាសនេះដែរ​ ឯកឧត្តម​ បានប្រគេន៖
+​ បច្ច័យ​ ១​ ម៉ឺនដុល្លា​ សម្រាប់សាងសង់ មណ្ឌលសុខភាពដែលព្រះមេគណដឹកនាំសាងសង់បាន40%ហើយ។
+​ ព្រះមហារាធម្ម​ វង្ស​ អានេតា​ ព្រះមេគណ​ គណៈធម្មយុត្តិកនិកាយ​ ខេត្តកណ្តាល​ បច្ច័យ​ ១លានរៀល​ ព្រមទាំងព្រះ​អនុគុណស្រុកនិងព្រះសង្ឃ១៣​ អង្គ​ ក្នុង​ មួយអង្គ​ ១០​ ម៉ឺនរៀល។
+លោកគ្រូ​ អ្នកគ្រូ​ និងក្រុមមនុស្សធម៌​ សម្តេចព្រះមហាសង្ឃរាជ​ បួរ​ គ្រី​ ៨០​ នាក់​ក្នុងម្នាក់ថវិកា​ ៥​ ម៉ឺនរៀល។
23380293_536953319992932_2453751526371675854_n 23434880_536953516659579_2046768707242933604_n 23518972_536953863326211_8150036553535108146_n 23561573_536954036659527_7208631006421049227_n