*នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ រដ្ឋបាលខេត្តកណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល លើកទី៤ អាណត្តិទី២ ឆ្នាំ២០១៧ ក្នុងស្រុកលើកដែក ក្រោមអធិបតីភាពរបស់ ឯ.ឧ នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត និង ឯ.ឧ ម៉ៅ ភិរុណ អភិបាលខេត្តនៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងវត្តមានអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាឃុំ៧ ក្នុងស្រុក និងប្រជាពលរដ្ឋ ប្រមាណជាង ៦០០ នាក់។
នៅក្នុងអង្គវេទិកា មានអ្នកចូលរួមចំនួន៦ នាក់ បានលើកឡើងជាសំណួរ សំណូមពរ កង្វល់ បញ្ហាប្រឈម និងការសរសេរជាលាយល័ក្សអក្សរមួយចំនួនទៀតមកកាន់វេទិកា ដែលពាក់ព័ន្ធទៅនឹង
បញ្ហាអគ្គីសនី, តម្លៃកសិផល, មណ្ឌលសុខភាព , ការកែលម្អច្រាំងទន្លេ, ការប្រើប្រាស់ថ្នាំគីមី, បណ្តាញទឹកស្អាត, ឈ្មួញទិញជ្រូកក្នុងតម្លៃថោក, នីតិវិធីឆ្លងកាត់ច្រកព្រំដែន, ផ្លូវ។ ល។
*ជាទីបញ្ចប់ ឯ.ឧ អភិបាលបានផ្តល់ជូននូវ៖
+ អគារសាលាឃុំក្អមសំណរ មួយខ្នង និងបង្គន់អនាម័យ
+ ផ្តល់ផ្លូវបេតុងប្រវែង ១២៩៨ ម៉ែត្រ
+ មណ្ឌលសុខភាពឃុំខ្ពបអាទាវមួយខ្នង។