នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានមិត្តភាពកម្ពុជា-ចិន (ព្រែកសំរោង) ក្រុងតាខ្មៅ ប្រវែង ៨៥៥ម៉ែត្រ ឆ្លងកាត់ទន្លេបាសាក់ និងផ្លូវតភ្ជាប់ ប្រវែង១១,៩៥៥គ.ម ពីផ្លូវជាតិលេខ២ ទៅផ្លូវជាតិលេខ១ ស្ថិតនៅក្នុង ភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ Bu Jianguo ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា សមាជិកព្រឹទ្ធសភា រដ្ឋសភាសមាជិករាជរដ្ឋាភិបាល គណៈអភិបាលខេត្ត និងរាជធានី ក្រុមប្រឹក្សាខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សា និងគណៈអភិបាលក្រុង-ស្រុក ចៅសង្កាត់ លោកគ្រូ អ្នកគ្រូ គរុសិស្ស ក្រុមកាយរិទ្ធ កាកបាទក្រហម និងប្រជាពលរដ្ឋក្រុងតាខ្មៅ ៤.១០០នាក់ នឹងរាជធានី១.៦០០នាក់ សរុបវត្តមាន ៥.៧០០នាក់ ។
ពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានមិត្តភាពកម្ពុជា-ចិន (ព្រែកសំរោង) ក្រុងតាខ្មៅ
