នាព្រឹកថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម ម៉ៅ ភិរុណ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល រួមជាមួយឯកឧត្តម លុយ ដាវីត ប្រធានគណៈពង្រឹងឃុំខ្ពប បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយគ្រួសារបក្សចំនួន ៦៤៧ គ្រួសារ មកពីភូមិត្នោតញី ភូមិដំរីឆ្លង ភូមិព្រៃទទឹង ភូមិបឹងខ្ពប ក្នុងឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។