ព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល ឯកឧត្តម ម៉ៅ ភិរុណ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល និងជាប្រធានគណ:ពង្រឹងក្រុងតាខ្មៅបានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយគ្រួសារបក្ស ចំនួន ៧១៥ គ្រួសារ មកពីភូមិតាខ្មៅ និងភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។