ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវដង់ទង់ និងសមិទ្ធផលនានា ក្នុងវត្តជ្រោយ ឃុំលើកដែក ស្រុកកោះធំ


ព្រឹកថ្ងៃទី១១  ខែមេសា នេះ ឯកឧត្តម  ម៉ៅ ភិរុណ អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវដង់ទង់ និងសមិទ្ធផលនានា ក្នុងវត្តជ្រោយ ឃុំលើកដែក ស្រុកកោះធំ  ដោយមានការអញ្ជើញចូលរួមពី៖ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត,អភិបាលរងខេត្ត, ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត,  លោកគ្រូ អ្នកគ្រូ ,សិស្សានុសិស្ស ,យុវជនកាកបាទក្រហម យុវជនកាយរិទ្ធ សសយកស្រុក  និងប្រជាពលរដ្ឋ សរុបចំនួន ៧៣៦ នាក់។
សូមបញ្ជាក់ថា សមិទ្ធផលដែលនឹងសម្ពោធដាក់ឲ្យប្រើនាពេលនេះ រួមមាន៖
– ដងទង់ ១គូ កម្ពស់ ២៥ ម៉ែត្រ
– ផ្លូវបេតុង ២ ខ្សែ នៅខាងមុខវត្ត
– ផ្លូវក្នុងវត្ត និងព័ទ្ធជុំវិញព្រះវិហារ ប្រវែង ២៩៧ ម៉ែត្រ
– បង្គោលភ្លើងក្នុងវត្ត ១៤៣ ដើម
– រោងបាយបណ្តោយ  ១០ ម៉ែត្រ គុណនឹង ៦ ម៉ែត្រ
– បន្ទប់អនាម័យ ចំនួន  ៦ បន្ទប់
– ជណ្តើរចុះកំពង់ទឹកក្នុងវត្ត  ១កន្លែង
– រៀបឥដ្ឋកន្សែង និងការ៉ូឡាព័ទ្ធជុំវិញព្រះវិហារ ប្រវែង ៩៨ ម៉ែត្រ ទទឹង ៧ ម៉ែត្រ។
ក្នុងឱកាសនោះ ឯកឧត្តមបានប្រគេន និង ឧបត្ថម្ភ ៖
+ បច្ច័យ ២០ លានរៀល សម្រាប់កសាងវត្ត
+ ការរៀបចំកម្មវិធី ២ ២០០ ០០០ រៀល
+ ចាក់ដីបំពេញទីធ្លាអនុវិទ្យាល័យ ហ៊ុន សែន លើកដែក
+ លោកគ្រូ អ្នកគ្រូ សមាជិកក្រុមប្រឹក្សាឃុំលើកដែក សិស្សានុសិស្ស យុវជនកាកបាទក្រហម យុវជនកាយរឹទ្ធ យាយជីតាជី ប្រជាពលរដ្ឋ នគរបាល កងរាជអាវុធហត្ថ សឹករង  ប្រជាការពារចំនួន ៨១៤នាក់ សរុបថវិកា ៨ ៧៣០ ០០០រៀល។
WhatsApp Image 2017-04-11 at 5.44.11 PM WhatsApp Image 2017-04-11 at 5.44.27 PM WhatsApp Image 2017-04-11 at 5.44.28 PM WhatsApp Image 2017-04-11 at 5.44.32 PM WhatsApp Image 2017-04-11 at 5.44.42 PM WhatsApp Image 2017-04-11 at 5.44.51 PM