ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធកុដិ និងសមិទ្ធផលនានា ក្នុងវត្តព្រះពុទ្ធអណ្តែត


ព្រឹកថ្ងៃទី១០  ខែមេសា នេះ ឯកឧត្តម  ម៉ៅ ភិរុណ អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធកុដិ និងសមិទ្ធផលនានា ក្នុងវត្តព្រះពុទ្ធអណ្តែត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ដោយមានការអញ្ជើញចូលរួមពី ៖ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលខេត្តរង លោក លោកស្រីប្រធានមន្ទីរជុំវិញខេត្ត ក្រុមប្រឹក្សា/គណៈអភិបាលក្រុង ការិយាល័យជុំវិញក្រុង និងប្រជាពលរដ្ឋ សរុបចំនួន ៧០០នាក់។
សូមបញ្ជាក់ថា សមិទ្ធផលដែលនឹងសម្ពោធដាក់ឲ្យប្រើនៅពេលនេះ រួមមាន៖
-កុដិថ្មី កម្ពស់ពីរជាន់មាន ១៦ បន្ទប់ មានបណ្តោយ ២៤ ម៉ែត្រ និង ១២ ម៉ែត្រ
-ក្រាលការ៉ូឡាខាងមុខកុដិ ចំនួន ១៤១៦ម៉ែត្រ
-រៀបចំបង្គោលភ្លើង ចំនួន ៧១ ដើម
-កសាងព្រះអគ្គសាវ័កជុំវិញព្រះវិហារអំពីថ្មភក់ ចំនួន ៨ អង្គ
ចំណាយអស់ថវិកាសរុប ១៨៩ ៤៤៣ដុល្លា ក្នុងនោះ ថវិការបស់ លោកឧកញ៉ា អេង ហេងគង់ និងលោកជំទាវ ព្រមទាំងបុត្រ ១៥១ ៦៩៣ ដុល្លា ក្រៅពីនេះជាថវិការបស់សប្បុរសជន និងពុទ្ធបរិស័ទ។
ក្នុងឱកាសនោះ គណៈអធិបតី បានឧបត្ថម្ភដល់សមាជិកចូលរួម ម្នាក់ៗក្រមា ០១ និងថវិកា ១ ម៉ឺនរៀល។
WhatsApp Image 2017-04-10 at 1.30.47 PM WhatsApp Image 2017-04-10 at 1.30.54 PM WhatsApp Image 2017-04-10 at 1.30.58 PM WhatsApp Image 2017-04-10 at 1.31.08 PM WhatsApp Image 2017-04-10 at 1.31.27 PM WhatsApp Image 2017-04-10 at 1.32.01 PM WhatsApp Image 2017-04-10 at 1.32.06 PM