ឯកឧត្តម ម៉ៅ ភិរុណ ប្រធានគណបក្សខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅវត្តកំពង់ស្វាយ


នាព្រឹកថ្ងៃទី០៩ ខែមេសា នេះ ឯកឧត្តម ម៉ៅ ភិរុណ ប្រធានគណបក្សខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅវត្តកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ដោយមានការអញ្ជើញចូលរួមពី ៖ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហម យុវជនកាយរិទ្ធ សសយកស្រុក និងប្រជាពលរដ្ឋ សរុបចំនួន ៨០០នាក់។
សូមបញ្ជាក់ថា សមិទ្ធផលដែលនឹងសម្ពោធដាក់ឲ្យប្រើនៅពេលនេះ រួមមាន៖
-កុដិ ១ខ្នង អស់ថវិកា ១៣១ ៤៨៥ដុល្លារ
-ខ្លោងទ្វារធំ អស់ថវិកា ២៣ ៦០០ដុល្លារ
-សាលាបុណ្យ អស់ថវិកា ៤ ៤០០ដុល្លារ
-បង់អង្គុយ ២៤ឈុត អស់ថវិកា ២ ៨៨០ដុល្លារ
-សសរភ្លើង អស់ថវិកា ៨ ១៨០ដុល្លារ
-សួនច្បារ និងសាក់សាបក្នុងទីធ្លាវត្ត អស់ថវិកា ៣៣ ៥៣០ដុល្លារ
-រោងបាយ អស់ថវិកា ៥ ៣៥០ដុល្លាថ
-បន្ទប់ទឹក ០៥បន្ទប់ អស់ថវិកា ១ ២០០ដុល្លារ
សរុបថវិកាអស់ ២១០ ៦២៥ដុល្លារ និងនៅជំពាក់ថវិកា ចំនួន ៧ ០០០ដុល្លារ។
ក្នុងឱកាសនោះ ឯកឧត្តម បានប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃ និងបច្ច័យដល់វត្ត ចំនួន ៧ ០០០ដុល្លារ៕

WhatsApp Image 2017-04-09 at 3.18.07 PM WhatsApp Image 2017-04-09 at 3.18.23 PM WhatsApp Image 2017-04-09 at 3.18.26 PM WhatsApp Image 2017-04-09 at 3.18.33 PM WhatsApp Image 2017-04-09 at 3.18.52 PM WhatsApp Image 2017-04-09 at 3.18.59 PM