– ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណបក្សប្រជាជន កម្ពុជាខេត្តកណ្តាល រួមជាមួយសម្តេចព្រះមហាអរិយវង្ស សៅរ៍ ចន្ទថុល្ល អនុប្រធានទី៣ ថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅវត្តព្រែកអំបិល ភូមិព្រែកក្រាញ់ ឃុំព្រែកអំបិល ស្រុកស្អាង ដោយមានការអញ្ជើញចូលរួមពី៖ ព្រះសង្ឃ យាយជី តាជី សីលវតី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុបចំនួន ១.០៥៩នាក់។
ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅវត្តព្រែកអំបិល
