រដ្ឋបាលខេត្តកណ្តាល​ បានរៀបចំសន្និបាតបូកសរុបសមិទ្ធផលការងារ របស់ក្រុមប្រឹក្សាឃុំ​-សង្កាត់​ អាណត្តិទី៣​ ក្រោមអធិបតីភាព​ ឯកឧត្តម​ នួន​ ផា​ ប្រធានក្រុមប្រឹក្សាខេត្ត​ និងឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលខេត្ត។


ខេត្តកណ្តាល ៖
នាព្រឹកថ្ងៃទី៣០​ ខែមីនា​ ឆ្នាំ២០១៧​ រដ្ឋបាលខេត្តកណ្តាល​ បានរៀបចំសន្និបាតបូកសរុបសមិទ្ធផលការងារ របស់ក្រុមប្រឹក្សាឃុំ​-សង្កាត់​ អាណត្តិទី៣​ ក្រោមអធិបតីភាព​ ឯកឧត្តម​ នួន​ ផា​ ប្រធានក្រុមប្រឹក្សាខេត្ត​ និងឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលខេត្ត។ សមាសភាពអញ្ជើញចូលរួម​ មាន៖​ ​ឯកឧត្តម​ លោកជំទាវសមាជិក​ក្រុមប្រឹក្សាខេត្ត​​,​ អភិបាលខេត្តរង,​ នាយក-នាយករងរដ្ឋបាល​​សាលាខេត្ត,​ នាយក នាយករងទីចាត់ការ/អង្គភាពសាលាខេត្ត​,​ ទីប្រឹក្សាខេត្ត,​ ប្រធាន​ អនុប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត​​,​ ប្រធានក្រុមប្រឹក្សាក្រុង-ស្រុក​​,​ អភិបាលក្រុង-ស្រុក​​,​ នាយករដ្ឋបាលក្រុង​-ស្រុក,មេបញ្ជាការ​ មេបញ្ជាការងកងកម្លាំងទាំងបីក្រុង​ ស្រុក,​ មេឃុំ-ចៅសង្កាត់​​,​ ជនបង្គោលទទួលបន្ទុកកិច្ចការនារីនិងកុមារឃុំ-សង្កាត់​,​ ស្មៀនឃុំ សង្កាត់​​,​ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់​​,​ អង្គការសង្គមស៊ីវិលក្នុងខេត្ត​​,​ សិក្ខាកាមអ្នកដឹកនាំវ័យក្មេង​​ និងមន្ត្រីពាក់ព័ន្ធសរុបចំនួន​​ ៧០០​ នាក់។
កម្មវិធីសន្និបាត ដំណើរការរយៈពេលពេញមួយថ្ងៃនេះ​ នៅសាលប្រជុំសាលាខេត្ត ។

17626105_1713151662308514_185859098522882916_n 17629932_1713151652308515_9022230717404451043_n 17630114_1713151658975181_8177890925958328707_n