នាព្រឹកថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល រួមជាមួយ ឯកឧត្តម ឌិត ទីណា រដ្ឋលេខាធិការនៃក្រសួងរ៉ែ និងថាមពល បានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សានៅវិទ្យាល័យ ហ៊ុន សែន ស្អាង។ សមាសភាពអញ្ជើញចូលរួមមាន៖ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ ជុំវិញខេត្ត កងកម្លាំងទាំងបី ក្រុមប្រឹក្សា គណៈអភិបាលស្រុក ប្រធានការិយាល័យជុំវិញស្រុកមេឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុបប្រមាណជាង ១០០០ នាក់។
គួរបញ្ជាក់ផងដែរថា អាគារសិក្សាដែលកំពុងបញ្ចុះបឋមសិលានាពេលនេះ ជាអាគារទី ១១១ ចំនួន ០១ ខ្នង ០៣ បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយះលោក ឧកញ៉ា ស៊ីវ ថៃ។ សរុបមក នៅក្នុងស្រុកស្អាង អាគារសិក្សាដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោនិង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតមានចំនួន ១១១ ខ្នង ស្មើនឹង ៥៣៥ បន្ទប់។
ក្នុងឱកាសនេះដែរ គណៈអធិបតីបានឧបត្ថម្ភដល់៖
+លោកគ្រូអ្នកគ្រូ ១៣២ នាក់ ក្នុងម្នាក់ៗ ២ ម៉ឺនរៀល
+សិស្សានុសិស្សចំនួន ៤០០ នាក់ ក្នុងម្នាក់ៗ សៀវភៅ ០១ក្បាល ប៊ិច ០១ ដើម ថវិកា ១ម៉ឺនរៀល
+ប្រជាពលរដ្ឋចំនួន ៥០០ នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល
+កងកម្លាំងសន្តិសុខចំនួន ៣០ នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា ២ម៉ឺនរៀល៕