សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ឯឧ ស្យង់ ព័រ (H.E Mr. Xiong Bo) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិន កោះធំ


kos Thom
សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ឯឧ ស្យង់ ព័រ (H.E Mr. Xiong Bo) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិន កោះធំ ឆ្លងកាត់ទន្លេបាសាក់ ៤១៥ម ក្រោមហិរញ្ញប្បទាន សម្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានការអញ្ជើញចូលរួមពី៖ ឯឧ លោកជំទាវ សមាជិកព្រឹទ្ធសភា, រដ្ឋសភា, រាជរដ្ឋាភិបាល, ឯឧ លោកជំទាវ ក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកោះធំ, ភ្ញៀវជាតិ-អន្តរជាតិ, ឯឧ នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត និងសមាជិក, ឯឧ ម៉ៅ ភិរុណ អភិបាលខេត្ត និងអភិបាលខេត្តរង, ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត, ក្រុមប្រឹក្សា/គណៈអភិបាលស្រុក សមត្ថកិច្ចឈរជើងតាមព្រំដែន មន្ត្រីរាជការស្រុក កងកម្លាំងទាំង៣ ក្រុមប្រឹក្សាឃុំ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម ព្រមទាំងប្រជាពលរដ្ឋ សរុបវត្តមាន ៦.៣៣០នាក់ ។ ក្នុងឱកាសនោះ សម្តេច បានឧបត្ថម្ភ ៖
*តាជី យាយជី ២០០នាក់ ម្នាក់ៗ កំណាត់ស ១ដុំ ថវិកា១ម៉ឺនរៀល ។
*យុវជនកាយរិទ្ធ កាកបាទក្រហម ២០០នាក់ ម្នាក់ៗ ថវិកា១ម៉ឺនរៀល ។
*សិស្សានុសិស្ស ២.៤៥៩នាក់ ម្នាក់ៗ សៀវភៅ ២ក្បាល ប៊ិច១ដើម ថវិកា ៥.០០០៛។
*លោកគ្រូ អ្នកគ្រូ ២៩៧នាក់ ម្នាក់ៗ ថវិកា ៣ម៉ឺនរៀល ។
*សាលាស្រុកកោះធំ, មណ្ឌលសុខភាពឃុំព្រែកថ្មី, វិទ្យាល័យហ៊ុនសែនកោះធំ,វិទ្យាល័យប៊ុន រានី ហ៊ុនសែន ព្រែកតាដួង និងក្រុមតន្ត្រីសម័យ ១អង្គភាព ថវិកា ១លានរៀល ។
* សាលាបឋមសិក្សវេឡុវ័ន ៥០០.០០០៛ ។
 
16712024_1323683424356316_7735623982896492971_n  WhatsApp Image 2017-02-13 at 4.17.13 PM WhatsApp Image 2017-02-13 at 4.17.19 PM WhatsApp Image 2017-02-13 at 4.17.24 PM WhatsApp Image 2017-02-13 at 4.17.34 PM WhatsApp Image 2017-02-13 at 4.44.54 PM WhatsApp Image 2017-02-13 at 4.44.55 PM WhatsApp Image 2017-02-13 at 4.44.58 PM