ឯកឧត្តម សុខ ឥសាន៖ រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតអោយពលរដ្ឋមានសិទ្ធបញ្ចេញមតិតាមគ្រប់រូបភាព កុំឲ្យតែប៉ះពាល់ដល់សិទ្ធិអ្នកដទៃ


ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា មាត្រា ៣១ និង ៤១ នៃន រដ្ឋធម្មនុញ ព្រះរាជាណាចក្រកម្ពុជា បានទទួលស្គាល់សិទ្ធិពលរដ្ឋ និងបើកទូលាយឲ្យប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិបញ្ចេញមតិតាមគ្រប់រូភាព កុំឲ្យតែប៉ះពាល់ដល់សិទ្ធិអ្នកដទៃ ដល់កិត្តិយស សេចក្តីថ្លៃថ្នូរអ្នកដទៃ ដល់សណ្តាប់ធ្នាប់សាធារណៈ ទំនៀមទម្លាប់ប្រពៃណីយ៏ល្អប្រពៃរបស់ជាតិ និងសន្តិសុខជាតិ ។
ឯកឧត្តម បានបន្តថា ផ្អែកលើមូលដ្ឋាននេះ និងដោយផ្អែកលើការរីកចំរើននៃបច្ចេកវិជ្ជាទំនើប សិទ្ធិបញ្ចេញមតិ និងសិទ្ធិផ្តល់ពត៌មានកាន់តែមានលក្ខណៈទូលំទូលាយខ្លាំងក្លាមែនទែន រហូតដល់ហូហៀរទៀតផង។ ប៉ុន្តែ ក្នុងករណី មានការបពារបំពានដោយប្រការណាមួយទៅលើសិទ្ធិអ្នកដទៃ សាម៉ីខ្លួនដែលទទួលរងការរំលោភនោះ មានសិទ្ធិទាមទាររកយុត្តិធ៌មតាមរយៈប្តឹងទៅស្ថាប័នយុត្តិធ៌មរបស់រដ្ឋ នោះទើបស្ថាប័ននោះ ចាត់នីតិវិធីដោះស្រាយតាមផ្លូវច្បាប់ ជូនជនរងគ្រោះ ។ តែ បើសាម៉ីជនអ្នករងគ្រោះ មិនមានប្រតិកម្ម ស្នើសុំឲ្យស្ថាប័នរដ្ឋជួយដោះស្រាយជូនទេ ស្ថាប័នរដ្ឋមិនមានមូលដ្ឋានដោះស្រាយជូនទ្បើយ ។
Sok-Esan-4-7-2016