ឯកឧត្តម សុខ ឥសាន៖ បក្សប្រឆាំងសូមកុំយកការធ្វើវិសោធនកម្ម ប្រការទី៤៨ថ្មី ដាក់លក្ខ័ណ្ឌមកលើគណបក្សកាន់អំណាចនោះ គឺជាការយល់ច្រទ្បំធំហើយ


Sok-Esan-5-9-2016

ឯកឧត្តម សុខ ឥសាន បានពន្យល់ដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានជាតិ អន្តរជាតិ ថា នៅក្នុងសង្គមប្រជាធិបតេយ្យសេរីពហុបក្ស គឺគណបក្សដែលឈ្នះឆ្នោតដាច់ គឺជាអ្នកដឹកនាំផ្តាច់មុខ ។ គណបក្សកាន់អំណាចមិនត្រូវការកម្មវិធីនយោបាយរបស់គណបក្សចាញ់ឆ្នោតទេ ហើយក៏មិនត្រូវការអនុសាសន៏អ្វីពីគណបក្សប្រឆាំងដែរ ។
ឯកឧត្តម សុខ ឥសាន បានបញ្ជាក់ថា ប្រការ៤៨ថ្មី៣ នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភានេះ គឺជាគំនិតផ្តួចផ្តើមឡើងដោយ សម្តេច តេជោ ហ៊ុន សែន ក្នុងគោលបំណងដោះស្រាយបញ្ហាធំៗជាមួយគ្នា ដោយឡែកបក្សប្រឆាំងមិនត្រឹមតែមិនចូលរួមដោះស្រាយ បែរជាយកប្រការ៤៨ថ្មី៣ នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា មកកេងចំណេងនយោបាយទៅវិញ ហេតុនេះ បើទុកប្រការនេះបន្ត នាំតែកើតមានបញ្ហាតទៅមុខទៀតជាមិនខាន។ ដូច្នេះចាំបាច់ត្រូវតែលប់ចោលប្រការ ៤៨ ថ្មី៣ នេះចោលទៅជាការល្អ។ នេះបង្ហាញពីឧត្តមភាពរបស់គណបក្សកាន់អំណាច សូមគណបក្ប្រឆំាងកុំយល់ច្រទ្បំឲ្យសោះ។