ថ្ងៃទី ១៤ ខែមករា ឆ្នាំ២០១៧ នៅស្រុកកណ្តាលស្ទឹង គណបក្សឃុំគោកត្រប់ បានប្រារព្ធសន្និបាតគណ:កម្មាធិការគណបក្សឃុំ ក្រោមអធិបតីភាព គណ:អធិបតីកិត្តិយស :
-ឯកឧត្តម ម៉ម ប៊ុននាង អនុប្រធានក្រុមការងារថ្នាក់ជាតិប្រចាំស្រុក
-ឯកឧត្តម កែវ ហុកលី ប្រធានគណៈពង្រឹងឃុំ
-លោក បូរ ណារ៉េត ប្រធានគណបក្សស្រុក
ដោយមានសមាជិកអង្គបោះឆ្នោត សរុប៤៦៨ នាក់ ។
កម្មវិធីបានប្រព្រិត្តិ នៅស្នាក់ការគណបក្សឃុំគោកត្រប់ ដោយឯកឧត្តម ម៉ម ប៊ុននាង បានឧបត្ថម្ភដល់អ្នកចូលរួមម្នាក់ៗ១ម៉ឺនរៀល និងចំណាយផ្សេងៗ សរុប ១៧ .២០០.០០០ រៀល ។