គណបក្សស្រុកកណ្តាលស្ទឹង បានរៀបចំមិទ្ទីងទិវាជ័យជម្នះ៧មករា ចំនួន៤គោលដៅ….


-ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ គណបក្សស្រុកកណ្តាលស្ទឹង បានរៀបចំមិទ្ទីងទិវាជ័យជម្នះ៧មករា ចំនួន៤គោលដៅ ៖
គោលដីទី១ ៖ នៅវិទ្យាល័យសម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុនរានីហ៊ុនសែនដើមឫស ក្រោមអធិបតីភាពឯឧ ហ៊ីង ប៊ុនហៀង ប្រធានគណៈព/រស្រុក មានប្រជាជនចូលរួមសរុប ១.៦០០នាក់ មកពី៦ឃុំ (ដើមឫស,រកា,រលាំងកែន,អន្លង់រមៀត,បារគូ និងព្រែកស្លែង) រួមដោយលោក បូរ ណារ៉េត ប្រធានគណបក្សស្រុក ។
គោលដីទី២ ៖ នៅភូមិជើងព្រៃ ឃុំជើងព្រៃ ក្រោមអធិបតីភាព ឯឧ ប៉ែន សំអាត អនុប្រធានទី១គណៈព/រស្រុក ចូលរួមដោយលោក អ៊ូច សៅវឿន សមាជិកអចិន្ត្រៃយ៍គណបក្សស្រុក សរុបវត្តមានប្រជាជនចូលរួម ១.០០០នាក់ មកពី៤ឃុំ (អំពៅព្រៃ, បឹងខ្យាង,កណ្តោក,សៀមរាប) ។
ក្នុងងឱកាសនោះ ឯឧ បានប្រគេន និងឧបត្ថម្ភសរុប ២៥លានរៀល ។
គោលដៅទី៣ ៖ នៅឃុំត្បែង ក្រោមអធិបតីភាព លោកឧកញ៉ា ទ្រី ភាព រួមដោយលោក ប៊ុន ថេង និងលោក ឃឹម សំភារ (អនុប្រធានគណបក្សស្រុក) មានប្រជាជនចូលរួម ១.៣៨៦នាក់ មកពី៤ឃុំ (ត្រពាំងវែង,ថ្មី,ទ្រា,ត្បែង)។

គោលដៅទី ៤ ៖ នៅឃុំគោកត្រប់ ក្រោមអធិបតីភាព ឯឧ ម៉ម ប៊ុននាង អនុប្រធានគណៈព/រស្រុក រួមដោយលោក តេង រិទ្ធី អនុប្រធានគណបក្សស្រុក មានប្រជាពលរដ្ឋចូលរួម ១.០០០នាក់ មកពី៤ឃុំ (គោកត្រប់,ជើងកើប,ព្រះពុទ្ធ,សៀមរាប) ។
05-01-2017-1 05-01-2017-2 05-01-2017-3 05-01-2017-4 05-01-2017-5 05-01-2017-6 05-01-2017-7 05-01-2017-8 05-01-2017-9 05-01-2017-10 05-01-2017-11