វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សាខេត្តកណ្តាល លើកទី៣ អាណត្តិទី២ ឆ្នាំ២០១៦ នៅស្រុកលើកដែក ខេត្តកណ្តាល។


ក្រុមប្រឹក្សាខេត្ត បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកលើកដែក ក្រោមអធិបតីភាព ឯឧ នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត, លោកជំទាវ សួស សារ៉ាម អភិបាលខេត្តរង នៅក្នុងបរិវេណវត្តព្រែកដាច់ ឃុំព្រែកដាច់ ដោយមានការចូលរួមពីមន្ត្រីរាជការខេត្ត-ស្រុក-ឃុំ និងប្រជាពលរដ្ឋ សរុប ៥០០នាក់ ។ ក្នុងឱកាសនោះ សមាជិកអង្គវេទិកា ៣នាក់ បានឡើងមានមតិពាក់ព័ន្ធ និងលិខិតមួយចំនួន លើកសំណូមពរ និងមានការឆ្លើយតបបំភ្លឺតាមចំណុច ដូចខាងក្រោម ៖
*សំណូមពរទប់ស្កាត់ការនាំចូលទឹកកកពីប្រទេសវៀតណាម។ បញ្ហានេះ មានដំណោះស្រាយ រួចហើយដោយស្ថិតក្នុងស្មារតីយោគយល់គ្នា រវាងម្ចាស់អាជីវកម្ម និងដេប៉ូចែកចាយ ដោយដំកល់ប្រយោជន៍ជូនប្រជាជន ប្រើប្រាស់ មិនឱ្យមានការដំឡើងថ្លៃផ្តាច់មុខ។
*សំណូមពរជួយកសាងរបាំងទប់ការបាក់ច្រាំងទន្លេ ចំណុចបឹងលើ បឹងកណ្តាល ក្នុងឃុំខ្ពប់អាទាវ។ ក្រសួងសាធារណការកំពុងសិក្សាធ្វើផ្លូវវាង ឯក្រសួងធនធានទឹកក៏បានចាក់ដីការពារជាបណ្តោះអាសន្នដែរ។
*ស្នើសុំឱ្យក្រុមហ៊ុនទឹកស្អាតផ្គត់ផ្គង់ទឹកឱ្យបានគ្រប់គ្រាន់-បញ្ចុះថ្លៃទឹក ព្រមទាំងលុបបំបាត់ថ្លៃបង់សេវាថែទាំកុងទ័រ។ មន្ទីរឧស្សាហកម្ម នឹងពិភាក្សាជាមួយម្ចាស់អាជីវកម្ម។
*ស្នើសុំមានវិធានការលើការចាក់សម្រាម ត្រង់ចំណុចព្រំប្រទល់ឃុំកំពង់ភ្នំ និងឃុំព្រែកទន្លាប់ ។ ប្រគល់ភារកិច្ចឱ្យអាជ្ញាធរឃុំទាំង២ និងប៉ុស្តិ៍រដ្ឋបាល មានវិធានការទប់ស្កាត់ឱ្យបាន។
*សុំដោះស្រាយ បញ្ហាអគ្គីសនីដាច់ញឹកញាប់ ។ ម្ចាស់អាជីវកម្មបានបកស្រាយបំភ្លឺ ដោយស្នើសុំការយោគយល់ព្រោះអគ្គីសនីរដ្ឋផ្គត់ផ្គង់ពុំសូវគ្រប់គ្រាន់ នៅពេលខ្លះ។
*សំណើសុំមណ្ឌលសុខភាពឃុំខ្ពបអាទាវ ព្រោះបច្ចុប្បន្នឃុំ៦ទៀត សុទ្ធតែមានមណ្ឌលសុខភាពរួចអស់ហើយ ។ បញ្ហានេះ ជាគោលការណ៍ ក្រសួងសុខាភិបាល ពុំអាចជូន បានដោយសារប្រជាជនក្នុងឃុំនេះមានចំនួនតិច ពុំគ្រប់គ្រាន់តាមស្តង់ដា ដែលអាចបង្កើតមណ្ឌលសុខភាពបាន ។ សូមបងប្អូនទៅទទួលសេវា ពីមណ្ឌលសុខភាព នៅបណ្តាឃុំជិតខាង។
05-12-2016-1 05-12-2016-2 05-12-2016-3 05-12-2016-4 05-12-2016-5