ឯកឧត្តម ម៉ៅ ភិរុណបានអញ្ជើញចុះសួរសុខទុក្ខ​ និងនាំយកអំណោយមកចែកជូនដល់​ ប្រជាពលរដ្ឋចំនួន​ ០៧​ គ្រួសារដែលទទួលរងគ្រោះអគ្គីភ័យ​ .


នាព្រឹកថ្ងៃទី​ ២២​ ខែវិច្ឆិកា​ ឆ្នាំ២០១៦​ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល រួមជាមួយ​ ឯកឧត្តមអនុប្រធានកិត្តិយសសាខា ឯកឧត្តមប្រធានសាខាខេត្ត និងអាជ្ញាធរស្រុក​ បានអញ្ជើញចុះសួរសុខទុក្ខ​ និងនាំយកអំណោយមកចែកជូនដល់​ ប្រជាពលរដ្ឋចំនួន​ ០៧​ គ្រួសារ​ ស្ថិតនៅភូមិស្រះពោធិ​ ឃុំផ្សារដែក​ ស្រុកពញាឮ​ ដែលទទួលរងគ្រោះអគ្គីភ័យ​ កាលពីវេលាម៉ោង​ ៨​ និង៣០​ នាទី​យប់​ ​ ថ្ងៃទី១៨​ ខែវិច្ឆិកា​ ឆ្នាំ២០១៦​ កន្លងទៅ។
*គួរបញ្ជាក់ដែលថា​ អំណោយនាពេលនេះរួមមាន៖​
+​ គ្រឿងឧបភោគបរិភោគ​ ៖​ អង្ករ​ ៥០​ គីឡូក្រាម​ មី​ ១​ កេស​ ទឹកសុទ្ធ​ ១​ យួរ​ ទឹកក្រូច​ ១​កេស​ ទឹកដោះគោ​ តែ​ អំបិល​ ស្ករ។
+​ គ្រឿងសម្ភារ:​ប្រើប្រាស់​ ៖​ កៅស៊ូតង់​ ០១​ ខ្នើយ​ ០២​ មុង​ ០២​ ភួយ​ ០២​ កន្ទេលជ័រ​ ០២​ ចានដែក​ ០១​ ធុងទឹកកក​ ០១​ ឆ្នាំង​បាយ​ ០​១​ ឆ្នាំងសម្ល​ ០១​ វែកបាយ​ វែកសម្ល​ កំសៀវទឹក​ ០១​ ចានស្រាក​ ០១​ ថាសដែក​ ០១​ ចាន​ ០៥​ ជ្រុញ​ ០១​ ធុងទឹកក្តៅ​ ០១​ ចង្ក្រានហ្គា​ស​ កញ្ច្រែងជ័រ​ ផ្តិលទឹក​ ប៉ាន់តែ​ កែវ​ ចង្អើអាំង​ត្រី​ ខ្ទះឆា វែកឆា។
+និងថវិកាចំនួន៥០​ មីុនរៀលក្នុងមួយគ្រួសារ៕

 
15036223_359675021054097_2911127797353860441_n 15073315_1798555400400884_7393026374933632862_n 15178940_1798554120401012_7300857541824219422_n 15202680_359674717720794_7127490805475788853_n