ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្ត បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងលើកទឹកចិត្តកីឡាករចំណុះទូកខេត្ត


នាព្រឹកថ្ងៃទី​ ១៣​ ខែវិច្ឆិកា​ ឆ្នាំ២០១៦​ ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល​ រួមជាមួយឯកឧត្តម​ អភិបាលរងខេត្ត​,​ លោក​ លោកស្រី​ ប្រធានមន្ទីរ​ អង្គភាពជុំវិញខេត្ត​ជុំវិញខេត្ត​ និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ​ និងលើកទឹកចិត្តកីឡាករចំណុះទូកខេត្តកណ្តាល​ នៅទីតាំងស្នាក់នៅស្ថិតនៅគល់ស្ពានជ្រោយចង្វារ​ ត្រើយខាងកើត។
*ក្នុងឱកាសនោះ​ ឯកឧត្តមបានឧបត្ថម្ភដល់៖
១.​ ទូកខ្នាតវែង​ ចំនួន​ ៥២​ (ទូកចែវ​ ​០៨​ ទូក) ក្នុងមួយទូកទទួលបាន​ ថវិកាចំនួន​ ១​ លានរៀ​ល​ និងអង្ករ​ ២០០​ គីឡូក្រាម។
២.​ ទូកខ្នាតអន្តរជាតិចំនួន​ ០៧​ ក្នុងមួយទូកទទួលបានថវិកា​ ៥០​ មឺុនរៀល​ និងអង្ករ​ ១០០​ គីឡូក្រាម។
*សរុប៖ អាវចំនួន ១.៨០០, មួកចំនួន ១.៨០០, អង្ករចំនួន ១១.១០០គីឡូក្រាម និងថវិកាចំនួន ៥៥.៥០០.០០០រៀល៕
13-11-2016 (1) 13-11-2016 (2) 13-11-2016 (3) 13-11-2016 (4) 13-11-2016 (5) 13-11-2016 (6) 13-11-2016 (7) 13-11-2016 (8)