ខេត្តកណ្តាល ៖ គណបក្ស/គណៈព/រស្រុកស្អាង បានរៀបចំពិធីដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត នៅតាមទីតាំងប្រមូលផ្តុំ ៧កន្លែង ដូចខាងក្រោម ៖


ខេត្តកណ្តាល ៖
ព្រឹកថ្ងៃ ២៧ ខែកក្កដានេះ គណបក្ស/គណៈព/រស្រុកស្អាង បានរៀបចំពិធីដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត នៅតាមទីតាំងប្រមូលផ្តុំ ៧កន្លែង ដូចខាងក្រោម ៖
1-នៅវត្តព្រែកអំបិល មានស/ជិគណបក្សមកពី ៣ឃុំ (ឃុំព្រែកអំបិល កោះខែល និងឃុំទឹកវិល ) ក្រោមអធិបតីភាព ឯឧ ប្រាក់ សុខុន ប្រធានគណៈព/រស្រុក សរុបវត្តមាន២.៤០០នាក់ ដោយប្រើប្រាស់ ម៉ូតូ ៨១០គ្រឿង រថយន្ត ៣៦គ្រឿង មេក្រូ ១១គ្រឿង ។
2-នៅវត្តធនមន្ត មានស/ជិគណបក្សមកពី ឃុំព្រែកគយ ក្រាំងយ៉ូវ និងស្អាងភ្នំ ក្រោមអធិបតីភាព ឯឧ ទី សុគន្ធ, ឯឧ អ៊ាវ ចំរើន និង ឯឧ សន វី សរុបវត្តមាន ២.៤០០នាក់, ដោយប្រើប្រាស់ ម៉ូតូ ១.១០០គ្រឿង រថយន្ត ១៦គ្រឿង មេក្រូ ៥គ្រឿង ។
3-នៅទីធ្លា រោងចក្រហ្គោលហ្វេម មានស/ជិគណបក្សមកពីឃុំសិត្បូ ឃុំរកាខ្ពស់ និងឃុំស្វាយរលំ ក្រោមអធិបតីភាព ឯឧ កឹម បូរី ឯកឧត្តម ជុន វ៉ាត និងឯកឧត្តម ខឹម សោភ័ណ សរុបវត្តមាន ១.៧០០នាក់ ដោយប្រើប្រាស់ម៉ូតូ ៤៣៥គ្រឿង រថយន្ត ៣០គ្រឿង មេក្រូ ០៤គ្រឿង ។
4-នៅវត្តស្លាកេតុ មានស/ជិគណបក្សមកពីឃុំត្រើយស្លា ឃុំខ្ពប តាលន់ និងស្វាយប្រទាល ក្រោមអធិបតីភាព ឯឧ លុយ ដាវី ឯកឧត្តម ឈួន តារា ឯកឧត្តម ខូវ មករា លោកឧកញ៉ា ជា រតនា ឯកឧត្តម ថៃ នរៈសត្យា ឯកឧត្តម ម៉ូវ ចិរយា និងកញ្ញា ធី សុវណ្ណា សរុបវត្តមាន ២.៣៦០នាក់ ដោយប្រើប្រាស់ ម៉ូតូ ១.០២០គ្រឿង រថយន្ត ១៣គ្រឿង មេក្រូ ០៦គ្រឿង ។
5-នៅវត្តប្រាសាទ មានស/ជិគណបក្សមកពីឃុំប្រាសាទ ក្រោមអធិបតីភាព ឯកឧត្តម ទី ពិសិដ្ឋ សរុបវត្តមាន ៧០០នាក់ ដោយប្រើប្រាស់ ម៉ូតូ ១៥០គ្រឿង រថយន្ត ០៩គ្រឿង មេក្រូ ០៤គ្រឿង ។
6-នៅស្នាក់ការគណបក្សឃុំ មានស/ជិគណបក្ស ក្នុងឃុំកោះខ្សាច់ទន្លា ក្រោមអធិបតីភាព ឯឧ ឌិត ទីណា សរុបវត្តមាន ៧០០នាក់ ដោយប្រើប្រាស់ម៉ូតូ ១០០គ្រឿង រថយន្ត ០២គ្រឿង មេក្រូ ០៣គ្រឿង ។
7-នៅវត្តកណ្តាលកោះ មានស/ជិគណបក្ស ក្នុងឃុំកោះអន្លង់ចិន ក្រោមអធិបតីភាព លោកជំទាវ ជ្រឹង បុទុមរង្សី សរុបវត្តមាន ៧០០ នាក់ ដោយប្រើប្រាស់ ម៉ូតូ ២០០គ្រឿង រថយន្ត ០៧គ្រឿង មេក្រូ ០៣គ្រឿង ។
សរុបរួមទូទាំងស្រុក សមាជិកចូលរួម ១០.៩៦០ មធ្យោបាយម៉ូតូ ៣.៨១៥គ្រឿង រថយន្ត ១១៣គ្រឿង មេក្រូ ៣៦គ្រឿង ។