ឯកឧត្តម​ ម៉ៅ​ ភិរុណ​ សមាជិកគណកម្មាធិការកណ្តាល​ និងជាប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល​ បានអញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ


នាព្រឹកថ្ងៃសៅរ៍ ១១រោច ខែបឋមាសាឍ ឆ្នាំច​ សំរិទ្ធស័ក​ ព.ស.​ ២៥៦២​ ត្រូវនឹងថ្ងៃទី០៧ខែកក្កដា ឆ្នាំ២០១៨​ ឯកឧត្តម​ ម៉ៅ​ ភិរុណ​ សមាជិកគណកម្មាធិការកណ្តាល​ និងជាប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល​ បានអញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ​ នីតិកាលទី៦​ ដោយមានការអញ្ជើញចូលរួមពីសមាជិក​ សមាជិកាគណបក្សប្រជាជនកម្ពុជាចំនួន​ ១០៨០០នាក់។