នាព្រឹកថ្ងៃសៅរ៍ ៣រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០១៨ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល ឯកឧត្តម ម៉ៅ ភិរុណ សមាជិកគណកម្មាធិការកណ្តាល ប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល និងជាប្រធានគណៈពង្រឹងក្រុងតាខ្មៅ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីដឹកនាំគណបក្សក្រុង សង្កាត់ ភូមិ ត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨។ សមាសភាពអញ្ជើញចូលរួមមាន ឯកឧត្តម លោកជំទាវ សមាជិកគណកម្មធិការអចិន្ត្រៃយ៍បក្ស សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាក្រុង សង្កាត់ ភូមិ សរុបចំនួន ១១៨ នាក់។