ឯកឧត្តម ហ៊ីង ប៊ុនហៀង ប្រធានគណៈព/រស្រុកកណ្តាលស្ទឺង  ឯកឧត្តម លូ  ធានមីង  អគ្គនាយកក្រុមហ៊ុនអចលនៈទ្រព្យ មកពីខេត្តហ៊រណាន ប្រទេសចិន បានអញ្ជើញជាគណ:អធិបតី ក្ន្ងងពិធីសំណេះសំណាល


ព្រឹកថ្ងៃទី១៣ខែមិថុនា ឆ្នាំ២០១៨ នេះ ឯកឧត្តម ហ៊ីង ប៊ុនហៀង ប្រធានគណៈព/រស្រុកកណ្តាលស្ទឺង  ឯកឧត្តម លូ  ធានមីង  អគ្គនាយកក្រុមហ៊ុនអចលនៈទ្រព្យ មកពីខេត្តហ៊រណាន ប្រទេសចិន បានអញ្ជើញជាគណ:អធិបតី ក្ន្ងងពិធីសំណេះសំណាល ជាមួយប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក្នុងវិទ្យាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី  ហ៊ុន សែន ពោធិអណ្តែតដើមឬស ឃុំដើមឬស ស្រុកកណ្តាលស្ទឹង ដោយមានការអញ្ជើញចូលរួម ពី ឯកឧត្តម លោកជំទាវ អនុប្រធាន គណៈពង្រឹងស្រុក ឯកឧត្តម  លោកជំទាវ ប្រធានគណៈពង្រឹងឃុំ ក្រុមប្រឹក្សា/គណៈអភិបាលស្រុក មន្ត្រីស្រុក-ឃុំ-ភូមិ សរុបវត្តមាន ៤ ២៥១ នាក់ ។

បន្ទាប់ពីរបាយការណ៍ស្វាគមន៍ និងការផ្សព្វផ្សាយប្រកាសកែសម្រួលសមាសភាពគណៈពង្រឹងមូលដ្ឋានលេខ ០១៦/១៨  សរពម ចុះថ្ងៃទី ០៨ខែ មិថុនា ឆ្នាំ២០១៨ របស់គណពង្រឹង មូលដ្ឋានខេត្ត  រួចមក ឯកឧត្តម បានមានប្រសាសន៍ សំណេះសំណាលដោយផ្តោតលើ ៖

-សភាពការណ៍រីកចម្រើន  របស់ប្រទេសជាតិ ក្រោមការងារដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រីនិង ជាប្រធានគណបក្សប្រជាជនកម្ពុជា ។

-ពង្រឹងគោលជំហរនយោបាយ សតិអារម្មណ៍ សមាជិកគណបក្សត្រៀមឆ្ពោះទៅកាន់ការបោះ ឆ្នោតខាងមុខជូនគណបក្សប្រជាជនកម្ពុជា។

-ពង្រឹងការរក្សាសន្តិសុខសុវត្ថិភាពក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ  ដើម្បីធានាបានបរិយាកាសបោះឆ្នោតប្រកបដោយសេរី យុត្តិធម៌ គ្មានអំពើហឹង្សា និងបង្ករបានជំនឿជាក់ លើការដឹកនាំរបស់រាជរដ្ឋាភិបាល ។

-ពង្រឹងការងារសតិអារម្មណ៍ របស់ប្រជាជន ឲ្យមានភាពនឹងន៏ និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ ។

ក្នុងឱកាសនោះ ឯកឧត្តម បានប្រគេន និងឧបត្ថម្ភ៖

*ព្រះសង្ឃ៧អង្គ ទេយ្យទាន ១ កញ្ចប់ បច្ច័យ ១០០ ០០០ រៀល ក្នុង ១ អង្គ។

*មន្ត្រីភូមិ ឃុំ ស្រុក ១៧៥ នាក់ ម្នាក់ៗសារុង ១ ថវិកា៣០ ០០០ រៀល។

*គណបក្សស្រុក ២ ០០០ ០០០ រៀល

*នគរបាលស្រុក ៥០០ ០០០ រៀល

*សឹករងស្រុក ៤០០ ០០០ រៀល

*អាវុធហត្ថ ៥០០ ០០០ រៀល

*ប្រជាការពារ ៥០០ ០០០ រៀល

*រោង កៅអី ៦ ៤៣០ ០០០ រៀល

*អ្នកគ្រូ លោកគ្រូ ៩០នាក់ ម្នាក់ៗសារុង ១ ថវិកា ៣០ ០០០ រៀល។

*សិស្សានុសិស្ស ១៤១១  នាក់ ក្នុង ១ នាក់ សៀវភៅ២ក្បាល ប៊ិច១ដើម ថវិកា៥ ០០០៛

*ប្រជាពលរដ្ឋ២ ២៦៤នាក់ ក្នុង១នាក់សារុង១ ថវិកា ១៥ ០០០ រៀល

*ហ្វុង មេក្រូ សិល្ប: ៣ ៥០០ ០០០ រៀល

*ឃុំដើមឬស ៥០០ ០០០ រៀល