រដ្ឋបាលខេត្តកណ្តាល បានរៀបចំពិធីមិទ្ទិងខួបលើកទី១២ នៃការឡើងគ្រងរាជសម្បត្តិ របស់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា (២៩-តុលា-២០០៤ ~ ២៩-តុលា -២០១៦) ក្រោមអធិបតីភាព ឯកឧត្តម នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ខឹម ច័ន្ទគីរី អភិបាលខេត្តស្តីទី នៅក្នុងបរិវេណសាលាខេត្ត ដោយមានការនិមន្ត និងអញ្ជើញចូលរួមពី មន្ត្រីសង្ឃខេត្ត, ស/ជិក្រុមប្រឹក្សាខេត្ត, អភិបាលខេត្តរង, ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីសាមីអង្គភាព, កងកម្លាំងប្រដាប់អាវុធទាំង៣, សរុបវត្តមាន ប្រមាណ ៥០០នាក់។