ឯកឧត្តម ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សសង្កាត់កំពង់សំណាញ់


រសៀលថ្ងៃទី០៧ ខែមិថុនា នេះ ឯកឧត្តម ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សសង្កាត់កំពង់សំណាញ់ (នៅភូមិព្រែករាំង) ដោយមានការអញ្ជើញចូលរួមពី លោក នូ សុវណ្ណរ៉ា ប្រធានគណបក្សក្រុង, មន្ត្រីគណបក្សក្រុង-សង្កាត់-ភូមិ និងសមាជិកគណបក្ស សរុបវត្តមាន ១៤៥នាក់។ ក្នុងឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភ ៖

*គណបក្សសង្កាត់កំពង់សំណាញ់ អាវ ១ ០០០ ។

*សមាជិកគណបក្ស ១២៩នាក់ ម្នាក់ៗ ១ម៉ឺនរៀល, អង្ករ ២០គក្រ, មី ១កេស, សារុង១ ។