ឯឧ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ឯឧ ម៉ៅ ភិរុណ អភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីនានា ដើម្បីអបអរសាទរក្នុងពិធីបុណ្យទន្លេលើកទី៤


ថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០១៨
-ពេលព្រឹក : ឯឧ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ឯឧ ម៉ៅ ភិរុណ អភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីនានា ដើម្បីអបអរសាទរក្នុងពិធីបុណ្យទន្លេលើកទី៤ នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, អភិបាលខេត្តរង, មន្ត្រីបណ្តាមន្ទីរ-អង្គភាពពាក់ព័ន្ធ, ប្រជាពលរដ្ឋ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ រួមមាន ៖
*វេលាម៉ោង ៦:៣០នាទី : ពិធីបើកការប្រកួត រត់ប្រណាំងវិញ្ញាសារ ៥គម និង ៣គម។
*វេលាម៉ោង ៧:០០នាទី : ពិធីដាំដើមឈើ ។
*វេលាម៉ោង ៨:១៥នាទី : ជួបសំណេះសំណាលជាមួយគណៈកម្មការគ្រប់គ្រងទូកង និងកីឡាករចំណុះទូក ចំនួន ១ ៦៨០នាក់ នៅវេទិកាមាត់ទន្លេបាសាក់ ។
*វេលាម៉ោង ៩:៣០នាទី : ឯឧ រដ្ឋមន្ត្រី និង ឯឧ អភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាអបអរពិធីបុណ្យទន្លេ លើកទី៤ ក្រោមប្រធានបទ “ទន្លេនៃសន្តិភាព មិត្តភាព និងនិរន្តរភាពទេសចរណ៍” អមជាមួយពិធីចែកប័ណ្ណសរសើរ លិខិតសរសើរដល់ប្រតិបត្តិករទេសចរណ៍ខេត្តកណ្តាល (នៅសាលប្រជុំសាលាខេត្ត)។ សមាសភាពអញ្ជើញចូលរួមមាន ៖ រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, និងក្រុមការងារក្រសួងទេសចរណ៍, ក្រុមប្រឹក្សាខេត្ត, អភិបាលខេត្តរង, ប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត, មន្រ្តីពាក់ព័ន្ធ, សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត, ប្រជាពលរដ្ឋ និងបងប្អូនអាជីវករ ក្នុងក្រុងតាខ្មៅ សរុបវត្តមាន ៣០០នាក់។
-ពេលរសៀល : ឯឧ ម៉ៅ ភិរុណ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការបោះជំរុំយុវជនមិត្តភាពកម្ពុជា-វៀតណាម (នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន) ដោយមានការអញ្ជើញចូលរួមពី ឯឧ លោកជំទាវអភិបាលខេត្តរង, ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត, មន្រ្តីរាជការ, ស.ស.យក.ខេត្តកណ្តាល ខេត្តតាកែវ និងយុវជននៃសម្ព័ន្ធខេត្តអានយ៉ាង ប្រទេសវៀតណាម សរុបវត្តមាន ១៣០នាក់។
សូមបញ្ជាក់ថា យុវជនដែលមកបោះជំរុំមាន : ស.ស.យ.ក.ខេត្តកណ្តាល ៤០នាក់, ស.ស.យ.ក.ខេត្តតាកែវ ៣៥នាក់ និងយុវជនខេត្តអានយ៉ាង ប្រទេសវៀតណាម ៣៥នាក់។
ឯឧ បានផ្តាំផ្ញើដល់យុវជនទាំងអស់ ត្រូវចេះរក្សាសាមគ្គីភាព មិត្តភាពនឹងគ្នា ជារៀងរហូត។
6acbb398-72d1-4ae8-a734-5f72452286ed 6f0a4501-eb0e-4b34-86dd-b74d6ed701fb 22c03a12-0bef-4823-b141-59964d80244d 6616fc40-a1ed-490c-95e0-405433306c0b ba27a84e-7e8b-4033-a644-841da7c23a11 WhatsApp Image 2018-03-09 at 10.19.42 PM (1) WhatsApp Image 2018-03-09 at 10.19.42 PM WhatsApp Image 2018-03-09 at 10.19.43 PM (1) WhatsApp Image 2018-03-09 at 10.19.43 PM WhatsApp Image 2018-03-09 at 10.19.44 PM