ថ្ងៃទី១៧ ខែកុម្ភ: នេះឯឧ ម៉ៅ ភិរុណ អភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាលជាមួយស/ជិក្រុមប្រឹក្សាឃុំ ក្នុងមុខតំណែង ជាអង្គបោះឆ្នោតជ្រើសតាំងស/ជិព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពី ៖ ឯឧ លោកជំទាវស/ជិ ក្រុមប្រឹក្សាខេត្ត, អភិបាលខេត្តរង, ប្រធាន-អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត, គណៈអភិបាលស្រុក និងស/ជិ ក្រុមប្រឹក្សាឃុំទូទាំងស្រុក នៅស្រុក២ ៖
*ពេលព្រឹក នៅស្រុកលើកដែក សរុបវត្តមាន ៦៤ នាក់។
*ពេលរសៀល នៅស្រុកកៀនស្វាយ សរុបវត្តមាន ៩៦ នាក់។
ក្នុងពិធីសំណេះសំណាលទាំង ២កន្លែង ឯឧ ម៉ៅ ភិរុណ បានណែនាំ និងផ្តាំផ្ញើ មានខ្លឹមសារ ប្រហាក់ប្រហែលគ្នា ដូចខាងក្រោម ៖
*អាជ្ញាធរ កងកម្លាំងគ្រប់លំដាប់ថ្នាក់ ព្រមទាំងក្រុមប្រឹក្សាឃុំទាំងអស់ ត្រូវខិតខំបម្រើប្រជាពលរដ្ឋ តាមរយៈការផ្តល់សេវា ប្រកបដោយប្រសិទ្ធភាព ពង្រឹងការអភិវឌ្ឍមូលដ្ឋាន និងប្រឡងប្រណាំងគ្នា ធ្វើតែអំពើល្អ ។
*អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ត្រូវបន្តផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋ មិនត្រូវមានការពាក់ព័ន្ធជាមួយចលនាសង្គ្រោះជាតិ របស់ សម រង្ស៊ី នោះទេ ព្រោះសកម្មភាពនេះ ជាចលនាឧទ្ទាមខុសច្បាប់។
*សមាជិកក្រុមប្រឹក្សាឃុំទាំងអស់ ត្រូវថែទាំសុខភាព និងត្រូវមានឯកសារ ឱ្យបានគ្រប់គ្រាន់ទៅតាមការកំណត់របស់ច្បាប់ ហើយត្រូវទៅបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា។