នាព្រឹកថ្ងៃសៅរ៍ ទី១០រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ គណបក្សខេត្តកណ្តាល បានរៀបចំ ពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៥ មណ្ឌលភូមិភាគ៣ ក្រោមអធិបតីភាព ឯឧ ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា ឯកឧត្តម ម៉ៅ ភិរុណ ប្រធានគណបក្សខេត្ត ឯកឧត្តម នូ សាខន ប្រធានគណៈប្រចាំការគណបក្សខេត្ត ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំគណបក្សខេត្ត ក្រុង ស្រុក និងប្រជាពលរដ្ឋសរុប ៦៦២ នាក់ កម្មវិធីនេះប្រារព្ធនៅសួនច្បារមាត់ទន្លេ មុខមន្ទីរបក្សខេត្ត ។