នារសៀលថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៧ នៅសាលាខេត្តកណ្តាល មានរៀបចំពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងនៃគណៈអភិបាលខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ។ សមាសភាពអញ្ជើញចូលរួមមាន៖ ឯកឧត្តម ប្រតិភូអមក្រសួងមហាផ្ទៃ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី និងមន្ត្រីរាជការចំណុះរដ្ឋបាលខេត្ត សរុប ចំនួនប្រមាណ ៥០០នាក់។