នៅ​វត្តមហានិគ្រោធ ឃុំព្រែកដំបង ស្រុកមុខកំពូល​ ខេត្តកណ្តាល បានរៀបចំពិធី​ប្រកាសសុពលភាព សមាជិកក្រុមប្រឹក្សានិងប្រកាសឈ្មោះប្រធានក្រុមប្រឹក្សា​ មេឃុំ ជំទប់ទី១​ ជំទប់ទី២​ នៃរដ្ឋបាលឃុំព្រែកដំបង ក្នុងអាណត្តិទី៤​ ក្រោមអធិបតីភាព​ ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល​។


*នាព្រឹកថ្ងៃទី​ ០៧​ ខែ​ កក្កដា​ ឆ្នាំ២០១៧​ នៅ​វត្តមហានិគ្រោធ ឃុំព្រែកដំបង ស្រុកមុខកំពូល​ ខេត្តកណ្តាល បានរៀបចំពិធី​ប្រកាសសុពលភាព សមាជិកក្រុមប្រឹក្សានិងប្រកាសឈ្មោះប្រធានក្រុមប្រឹក្សា​ មេឃុំ ជំទប់ទី១​ ជំទប់ទី២​ នៃរដ្ឋបាលឃុំព្រែកដំបង ក្នុងអាណត្តិទី៤​ ក្រោមអធិបតីភាព​ ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល​។ សមាសភាពអញ្ជើញចូលរួមមាន​ ឯកឧត្តម​ លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត​ លោក​ លោកស្រី​ ប្រធាន​ អនុប្រធានមន្ទីរ​អង្គភាពជុំវិញខេត្ត​ ក្រុមប្រឹក្សា​ គណៈអភិបាលស្រុក​ មន្ត្រីរាជការ​ស្រុកមុខកំពូល ស្មៀនឃុំ, តំណាងគណបក្សនយោបាយ, តំណាងអង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍ, តំណាងគណៈកម្មាធិការ និងគណៈកម្មការនានារបស់សង្កាត់ និងប្រជាពលរដ្ឋ​ សរុបចំនួន​ ១០០០​ នាក់។
*ក្រៅពីថ្លែងនូវការកោ​ត​សរសើ​រ​ចំពោះការ​ខិតខំ​​​​​អស់ពីកម្លាំងកាយចិត្ដក្រុមប្រឹក្សាឃុំអាណត្តិចាស់ និងអបអរសាទរចំពោះក្រុមប្រឹក្សាជាប់ឆ្នោតថ្មី​​ ឯ.ឧ​ បានបង្ហាញនូវក្តីសង្ឃឹមជឿជាក់ថា​ អស់លោកដែលទើបបានជាប់ឆ្នោតថ្មី និងលោកស្រី អស់​លោក​ដែលបានជាប់ឆ្នោតឡើងវិញជាសមាជិកក្រុមប្រឹក្សាឃុំ ក្នុងអាណត្ដិ​ទី៤​នេះ​ ពិតជានឹងចូលរួមបញ្ចេញអស់នូវសមត្ថភាព ប្រាជ្ញា ស្មារតី កម្លាំងកាយ កម្លាំងចិត្ដ ដើម្បី​បម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងឃុំ របស់ខ្លួន។ ដោយឡែក​ ឯ.ឧ​ អភិបាលខេត្ត​ ក៏បានផ្តាំផ្ញើដល់លោកស្រី អស់​លោក​ ដែលជាមេឃុំ ជំទប់ និងក្រុមប្រឹក្សាឃុំត្រូវយក​ចិត្ដទុកដាក់អនុវត្ដឱ្យបានត្រឹមត្រូវតាមគោលនយោបាយ ច្បាប់ និងលិ​ខិតបទ​ដ្ឋាន​គតិ​យុត្ដិនានារប​ស់​រាជរ​ដ្ឋាភិ​បា​ល​ និងត្រូវបំពេញការងារដោយ​ស្មារតីសាមគ្គីភាព យោគយល់គ្នា​ និងបន្តរៀនសូត្រពីគ្នាទៅវិញទៅមក​ រក្សាអោយបាននូវសន្តិសុខ​ សណ្តាប់ធ្នាប់​ លុបបំបាត់អោយបាននូវបញ្ហាគ្រឿងញៀន​ ល្បែងសុីសងគ្រប់ប្រភេទ​ ខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងឃុំ​ ជាពិសេសខិតខំបម្រើប្រជាពលរដ្ឋ ដើម្បីអោយឃុំព្រែកដំបង​កាន់តែមានការអភិវឌ្ឍន៍​ ហើយជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរបន្ថែម​ទៀត។
*ជាទីបញ្ចប់​ ដើម្បីជាចំណងដៃជូនដល់ក្រុមប្រឹក្សាឃុំជាប់ឆ្នោតថ្មី​ និងប្រជាពលរដ្ឋក្នុងឃុំព្រែកដំបង
ឯ.ឧ​ អភិបាលបានផ្តល់៖
+​ អគាររដ្ឋបាលសាលាឃុំ​ ១​ អគារ​ ជូនដល់ឃុំព្រែកដំបង
+​ ផ្តល់ថវិកា​ ជូនភូមិទាំង៥​ ក្នុងឃុំ​ ក្នុងមួយភូមិចំនួន​ ១០​ លានរៀល​ សរុបចំនួន​ ៥០​ លានរៀល៕

07-07-2017 (1) 07-07-2017 (2) 07-07-2017 (3) 07-07-2017 (4)