ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្ត និងជាប្រធានគណបក្សខេត្ត បានអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានបេតុងព្រែកដើមលាប នៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ


នាព្រឹកថ្ងៃទី៥ ខែ កុម្ភ:នេះ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្ត និងជាប្រធានគណបក្សខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងព្រែកដើមលាប នៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ។ សមាសភាពអញ្ជើញចូលរួមមាន៖ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលខេត្តរង ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សា/ គណៈអភិបាលក្រុងតាខ្មៅ ចៅសង្កាត់ទាំង៦ មេភូមិគ្រប់ភូមិ និងប្រជាពលរដ្ឋសរុប៥០០ នាក់។
សូមបញ្ជាក់ថា ស្ពានដែលគ្រោងនឹងសាងសង់នេះ មានប្រវែង៦០ម ទទឹង១០ម និងផ្លូវក្បាលស្ពានប្រវែង ៣០ម សងខាង ទទឹង១០ម ដោយអ៊ុតប៊ីទីមកៅស៊ូ AC តភ្ជាប់ពីផ្លូវ ២១១ ទៅផ្លូវលេខ ២១៣ ត្រូវចំណាយពេលសាងសង់១២ ខែ។
ក្នុងមតិសំណេះសំណាល ឯកឧត្តមបានផ្តាំផ្ញើដល់អាជ្ញាធរគ្រប់ថ្នាក់ និងប្រជាពលរដ្ឋ ដូចខាងក្រោម ៖
+ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ
+ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់ន្ថយគ្រោះថ្នាក់ជាយថាហេតុ
+អាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រងដីសាធារណៈរបស់រដ្ឋជាពិសេសដីចំណីស្ទឹង។
ក្នុងឱកាសនោះ ឯកឧត្តមបានប្រកាសផ្តល់៖
+ផ្លូវបេតុងប្រវែង ១.៥៥៤ម នៅសង្កាត់ព្រែកហូរ
+ដាក់លូ ២ខ្សែ និងរឺហ្គា នៅសង្កាត់កំពង់សំណាញ់
+សាងស់របងសាលាបឋមសិក្សា ប៊ុនរ៉ានី ហ៊ុនសែន ព្រែកហូរ ប្រវែង ២៨៥ម
ជាទីបញ្ចប់ ឯកឧត្តមបានឧបត្ថម្ភ ដល់ប្រជាពលរដ្ឋចូលរួមម្នាក់ៗថវិកា ១ម៉ឺនរៀល ។
សរុបថវិកាឧបត្ថម្ភ ៥ លានរៀល។
05-02-2017 (1) 05-02-2017 (2) 05-02-2017 (3) 05-02-2017 (4) 05-02-2017 (5) 05-02-2017 (6)