គោលជំហរកម្ពុជា គឺមិនលូកដៃចូលបញ្ហាជនជាតិរ៉ូហ៊ីងយ៉ា និងចាត់ទុក ជារឿងផ្ទៃក្នុងមីយ៉ាន់ម៉ា


Kk-Yunan-26-09-2016-4

ភ្នំពេញ៖ប្រទេសកម្ពុជា មិនយល់ស្របលើការប៉ុនប៉ង ធ្វើអន្តរជាតូបនីយកម្ម បញ្ហាជនជាតិរ៉ូហ៊ីងយ៉ា ហើយចាត់ទុកបញ្ហានេះ ជារឿងផ្ទៃក្នុងរបស់ប្រទេសមីយ៉ាន់ម៉ា ដូច្នេះកម្ពុជាមិនលូកដៃ ចូលកិច្ចការផ្ទៃក្នុង ប្រទេសសមាជិកអាស៊ាននោះទេ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងជំនួបជាមួយប្រធានាធិបតីមីយ៉ាន់ម៉ា លោក  ធិន ច នៅវិមានសន្តិភាព នាថ្ងៃ​ទី ៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ តាមថា “យើងខ្ញុំ មិនយល់ស្រប លើការប៉ុនប៉ង ធ្វើអន្តរជាតូបនីយកម្មបញ្ហា រ៉ូហ៊ិញយ៉ា ទេ ហើយចាត់បញ្ហានេះជាបញ្ហាផ្ទៃ​ក្នុងរបស់មីយ៉ាន់ម៉ា ដែលធម្មនុញ្ញអាស៊ាន ហាមឃាត់ការលូកដៃ ពីសមាជិកអាស៊ានផងគ្នា៕