ឯកឧត្តម សុខ ឥសាន៖ បើ លោក សម រង្ស៊ី ប្រឆាំងផែនការក៥ មានន័យថា លោក សម រង្ស៊ី ចង់ឲ្យពួកខ្មែរក្រហមប៉ុលពតមកកាប់សម្លាប់ប្រជាជនកម្ពុជាជាថ្មីទៀត


Sok-Esan-30-1-2017-3

ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា ផែនការ ក៥ គឺជាផែនការទប់ស្កាត់ ការ វិលត្រទ្បប់មក កាប់សម្លាប់ប្រជាជនកម្ពុជាទ្បើងវិញ នៃពួកប្រល័យពូជសាសន៏ ខ្មែរក្រហមប៉ុល ពត ។
ឯកឧត្តម បានមានប្រសាសន៍បន្តថា បើ សម រង្សី ប្រឆាំងនឹង ផែនការក៥ នេះ បានន័យថា សម រង្សី ចង់ឲ្យពួកខ្មែរក្រហមប៉ុលពត មកកាប់សម្លាប់ ប្រជាជនកម្ពុជាជាថ្មីទៀត ។
ឯកឧត្តម បានបញ្ជាក់ថា ចេតនារបស់ សម រង្សី គឺជាប្រមាថដល់អាយុជីវិតប្រជាជនកម្ពុជាទូទាំងប្រទេសដែលទើបបានរួចរស់ ពីរបបប្រល័យ ពូជសាសន៏ ប៉ុលពត ដោយស្នាដៃនៃថ្ងៃ ៧មករា ឆ្នាំ១៩៧៩ ។ សម រង្សីចង់បានដូច្នេះ ដោយសារ សម រង្សី មិនបានឆ្លងកាត់ទុក្ខវេទនាក្នុងរបបប្រល័យ ពូជសាសន៏ខ្មែរក្រហមប៉ុលពត មិនដឹងថាតេីប្រជាជនកម្ពុជារងទុក្ខវេទនាដល់កំរិតណាទេ្បីយ ។ ហេតុនេះបសនជា សម រង្សី គាំទ្រខ្មែរក្រហម និងយកនយោបាយខ្មែរក្រហមមកអនុវត្តរហូតសព្វថ្ងៃ ។ ប្រឆាំងផែនការ ក៥ មានន័យ គាំទ្រខ្មែរក្រហមប៉ុលពត ។