ឯកឧត្ដម សុខ ឥសាន៖ បក្សប្រឆាំងចូលចិត្ត ប្រើនយោបាយលាបព័ណ៌ប្រសិនបើ ជនណាមិនស្របជាមួយនយោបាយប្រជាភិថុតខ្លួន


អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍ថា  តាមការកត់សំគាល់ តាំងពីដើមរៀងមក គណបក្សប្រឆាំង តែងតែយកវប្បធ៌មលាបព៌ណមកធ្វើជាទ្បេសដើម្បីចោទប្រកាន់ទៅលើអ្នកនយោបាយ ប្ញុ ពលរដ្ឋណាដែលមានទស្សនៈនយោបាយ មិនស្របតាមខ្លួន ឬផ្ទុយពីខ្លួន ឬ ប្រឆាំងនឹងខ្លួន តាមរយៈលាបព៌ណថា អ្នកនយោបាយនោះ ពលរដ្ឋនោះជា យួន ប្ញុជាអាយ៉ងយួន ប្ញុជាអ្នកបំរើយួន រហូតនិយាយវាយប្រហារថាជាមនុស្សក្បាលយួន ខ្លួនខ្មែរ ជាដើម ទាំងមិនបានដឹងពីសារបាន ពូជពង្ស ដើមកំណើតជាតិសាសន៍ និងញាតិសន្តានរបស់សាម៉ីជនគេផង និយាយយ៉ាងណាឲ្យតែបាននិយាយឃោសនាមួលបង្កាច់ ភូតកុហក់មហាជនទូទៅបានតាមមហិច្ឆតារបស់ខ្លួន ។
ឯកឧត្តម បានមានប្រសាសន៍បន្តថា បញ្ហាគួរឲ្យអស់សំណើចនោះ គឺ មានអ្នកនិយាយបរិហារកេរ្ត៏គេនោះ មានឪពុក ម្តាយ ប្ញុ ប្រពន្ធ និងខ្សែស្រទ្បាយ ជាយួនទៀតផង ភ្លេចគិត ឬ ធ្វើជាភ្លេចខ្លួនឯង ហើយធ្មេចភ្នែកនិយាយបរិហារគេទៅវិញ ។ ពពួកភ្លេចកំណើតខ្លួនឯងទាំងនេះ នៅតែឆ្លៀតឱកាសប្រើប្រាស់វប្បធ៌មលាបព៌ណនេះ ជាប់ជាប្រចាំ មិនចេះខ្មាស់អៀនទាល់តែសោះ ។
ឯកឧត្តម បានបន្តទៀតថា នាពេលថ្មីៗនេះ ក្នុងរយៈពេលចុះឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ពួកគេបានចាត់តាំងខ្សែបណ្តាញឲ្យឈរឃ្លាំមើលពលរដ្ឋណាដែលមានសម្បុររាង ស បន្តិច ពួកធ្វើជាភ្ញាក់ផ្អើលហើយរត់ទៅរារាំងមិនឲ្យពលរដ្ឋនោះៗចូលទៅចុះឈ្មោះក្នុការិយាល័យចុះឈ្មោះ ដោយចោទទាំងងើលថាជាជនជាតិយួន ដែលធ្វើឲ្យប៉ះពាល់បរិយាកាសចុះឈ្មោះបោះឆ្នោត ។ បន្ទាប់មក ក្នុងពេលទុកឲ្យតវ៉ា ពួកគេបានដាក់ពាក្យប្តឹងតវ៉ាប៉ាតណា ប៉ាតណី គិតតែពីប្តឹង ដោយបានចោទពលរដ្ឋខ្មែររាប់រយនាក់ថាជាជនជាតិយួន ទាមទាររកព្រះរាជក្រឹត្យចូលសញ្ជាតិទៅវិញ ។ ប៉ុន្តែ ទោះពួកអគតិទាំងនោះប្រើគ្រប់មធ្យោបាយពិសពុលយ៉ាងណាក្តី ក៏នៅតែត្រូវទទួលបរាជ័យយ៉ាងអាម៉ាស់បំផុត ដោយការវិនិច្ឆ័យរបស់ គ.ជ.ប គ្រប់លំដាប់ថ្នាក់ បដិសេធរាល់ពាក្យបណ្តឹងទាំងនោះ ហើយសំរេចរក្សាទុកឈ្មោះពលរដ្ឋខ្មែរ ដែលរងការប្តឹងចោទ នៅក្នុងបញ្ជីបោះឆ្នោតដដែល ដោយគ្រាន់បើកផ្លូ វឲ្យប្តឹងតវ៉ាឧទ្ធរណ៍តាមគោលការណ៏ច្បាប់ ប៉ុណ្ណោះ ។ នេះគឺជាបរាជ័យដ៏អាម៉ាស់ នៃពួកនិយមប្រើប្រាស់ វប្បធ៌ម លាបព៌ណ ។Sok-Esan-4-7-2016