នៅស្រុកកណ្តាលស្ទឹងឯកឧត្តម ហ៊ីង ប៊ុនហៀង ប្រធានគណពង្រឹងស្រុក និងក្រុមការងារ បានចុះជួបសំណេះសំណាល ជាមួយមន្ត្រីគណបក្សស្រុក- ឃុំនិងប្រជាពលរដ្ឋ មកពី៣ឃុំ


នៅស្រុកកណ្តាលស្ទឹង ព្រឹកថ្ងៃទី ២៣ ខែមករា នេះ ឯកឧត្តម ហ៊ីង ប៊ុនហៀង ប្រធានគណពង្រឹងស្រុក និងក្រុមការងារ បានចុះជួបសំណេះសំណាល ជាមួយមន្ត្រីគណបក្សស្រុក-
ឃុំនិងប្រជាពលរដ្ឋ មកពី៣ឃុំ រួមមាន ៖ ឃុំដើមឬស ឃុំរកា និងឃុំរលាំងកែន សរុបវត្ត
មាន៣.៨00នាក់ នៅវិទ្យាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឬស ។
ខ្លឹមសារសំណេះសំណាល ផ្តោតលើ ៖
*ការរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ពិសេស
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា ។
*ទុក្ខវេទនារបស់ប្រជាជនខ្មែរនាសម័យប៉ុល ពត ។
*ពង្រឹងការអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ពិសេសបញ្ហាគ្រឿងញៀន
និងច្បាប់ចរាចរណ៏ផ្លូវគោក ។
ក្នុងឱកាសនោះ ឯកឧត្តម បានប្រគេន និងឧបត្ថម្ភ ៖
-ប្រគេនបច្ច័យវត្តពោធិអណ្តែត ១០លានរៀល
-សងថ្លៃជាងសាងសង់ អគារវិទ្យាល័យ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ២០០លានរៀល
-ស្នាក់ការគណបក្សស្រុក ១លាន
-តាជី យាយជី ២០០នាក់ ម្នាក់ៗកំណាត់ស១ដុំ ថវិកា១ម៉ឺនរៀល
-លោកគ្រូ អ្នកគ្រូ ១៧៩នាក់ ម្នាក់ៗ សារុង ១ និងថវិកា ២ ម៉ឺនរៀល
-យុវជនកាយរិទ្ធ-កាកបាទក្រហម និងសិស្ស ១៥០នាក់ ម្នាក់ៗ ១ ម៉ឺនរៀល
-ប្រជាពលរដ្ឋ ៣.២៧១នាក់ ម្នាក់ៗ សារុង១ និងថវិកា ១ ម៉ឺនរៀល
-នគរបាល-អាវុធហត្ថស្រុក-ប្រជាការពារ មួយអង្គភាព ៤០ម៉ឺនរៀល
-ផ្នែកសឹករងស្រុក ១០ ម៉ឺនរៀល
-យុវជន ខ៤ ចំនួន ២២ នាក់ ម្នាក់ៗ ៤ម៉ឺនរៀល
-ថ្លៃជួលកៅអី-រោង ៥.៦៦០.០០០ រៀល ។

23-01-2017 (1) 23-01-2017 (2) 23-01-2017 (3) 23-01-2017 (4) 23-01-2017 (5)