កិច្ចប្រជុំជាមួយក្រុមការងារចំពោះកិច្ច ស្តីពីការសិក្សាស្រាវ ជ្រាវនិងដោះស្រាយវិវាទដីធ្លី​ រវាងប្រជាពលរដ្ឋ​ ១០០​គ្រួសារ​ នៅភូមិទួលអំពិល​ ភូមិពញឮ​ ឃុំពញាឮ​ ស្រុកពញាឮជាមួយក្រុមហ៊ុន​ ផាន​ អ៊ីមិុច


នាព្រឹកថ្ងៃទី​ ២៣​ ខែ​មករា​ នេះ​ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្ត បានបើកកិច្ចប្រជុំជាមួយក្រុមការងារចំពោះកិច្ច ស្តីពីការសិក្សាស្រាវ ជ្រាវនិងដោះស្រាយវិវាទដីធ្លី​ រវាងប្រជាពលរដ្ឋ​ ១០០​គ្រួសារ​ នៅភូមិទួលអំពិល​ ភូមិពញឮ​ ឃុំពញាឮ​ ស្រុកពញាឮជាមួយក្រុមហ៊ុន​ ផាន​ អ៊ីមិុច ​។ សមាសភាពអញ្ជើញចូលរួមមាន៖​ លោក​ អភិបាល​ អភិបាលងស្រុកពញាឮ​, លោកប្រធានមន្ទីររៀបចំ ដែនដី​ នគរូបនីយកម្មសំណង់​ និងសុរិយោដី ,មន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ,​មន្ទីរធនធនទឹក​និងឧតុនិយម,នាយខណ្ឌរដ្ឋបាលជលផល​ ,ប្រធានការិយាល័យ រៀបចំដែនដី​ នគរូបនីយកម្មសំណង់​ និងភូមិបាលស្រុកពញាឮ មេឃុំ​ មេភូមិ​ និងមន្ត្រីពាក់ព័ន្ធ​ សរុប១៥​ នាក់។
23-01-2017 (1) 23-01-2017 (2) 23-01-2017 (3)