អ្នកនាំពាក្យCPP ស្វាគមន៍ចំពោះជំហរថ្មី របស់អាមេរិក ដែលគាំទ្រថ្ងៃមហាជ័យជំនៈ៧មករា…


fn-2017-01-06-17-39-24-0-png-800x713

នៅថ្ងៃខួបលើកទី៣៨ ថ្ងៃមហាជ័យជំនះ៧មករា លោក ឯកអគ្គរដ្ឋទូតអាមេរិកបានបញេ្ចញទស្សនៈគាំទ្រ ថ្ងៃមហាជ័យជំនះមករា ដែលពីមុនមក សហរដ្ឋអាមេរិកមិនបានមានទស្សនៈបែបនេះទេ។លោកឯកអគ្គរដ្ឋទូត បានសំដែងអារម្មណ៍ក្រៀមក្រំ ចំពោះប្រជាជនកម្ពុជា ដែលបានបាត់បង់ជីវិតក្នងរបបខ្មែរក្រហមប៉ុលពត ហេីយ មានបំណងមិនចង់ឃេីញរបបបែបខ្មែរក្រហមប៉ុលពត កេីតមានឡើងវិញ ។ ទាក់ទិននឹងបញ្ហានេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានសម្តែងនូវការស្វាគមន៍ចំពោះជំហររបស់សហរដ្ឋអាមេរិកនេះ។
ឯកឧត្តម បានមានប្រសាសន៍បន្តថា នេះជាជំហរប្រែប្រួលលើកទីមួយរបស់សហរដ្ឋអាមេរិក ដែលពីមុន ពេលដែលកម្លាំងរណសិរ្ស និងកងទ័ពវៀតណាម វាយផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត រំដោះប្រជាជនឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ សហរដ្ឋអាមេរិក បានថ្កោលទោសគណបក្សប្រជាជនកម្ពុជា សាធារណរដ្ឋប្រជាមានិតុកម្ពុជា ហើយថែមទាំងដាក់ទណ្ឌសេដ្ឋកិច្ច ហ៊ុំពទ្ធសេដ្ឋកិច្ចផងដែរ ព្រមទាំងគាំទ្រឲ្យអាសនៈ អង្គការសហប្រជាជាតិ ទៅរបបកម្ពុជាប្រជាធិបតេយ្យទៀតផង ប៉ុន្តែ ក្រោយមក សហរដ្ឋអាមេរិក បានផ្លាស់ប្តូរជំហររបស់ខ្លួន ដោយគាំទ្រតុលាការកូនកាត់ កាត់ទោស មេដឹកនាំខ្មែរក្រហម ថែមទាំងជួយផ្តល់ហិរញវត្ថុមួយចំនួនទៀតផង ។ ឯកឧត្តម សុខ ឥសាន បានសម្តែងការសូមស្វាគមចំពោះជំហរថ្មីរបស់ សហរដ្ឋអាមេរិកនេះ។