គណបក្សឃុំព្រែកស្តី និងឃុំព្រែកថ្មី បានរៀបចំសន្និបាតគណ:កម្មាធិការគណបក្សឃុំ….


ថ្ងៃទី ៤ ខែមករា ឆ្នាំ២០១៧ គណបក្សឃុំព្រែកស្តី និងឃុំព្រែកថ្មី បានរៀបចំសន្និបាតគណ:កម្មាធិការគណបក្សឃុំ នៅស្នាក់ការគណបក្សឃុំរៀងៗខ្លួន ដោយមានការអញ្ជើញចូលរួម ជាគណ:អធិបតីកិត្តិយសពីសំណាក់ ឯឧ.ក្រុមការងារគណៈពង្រឹងស្រុក-ឃុំ  និងថ្នាក់ដឹកនាំគណបក្សស្រុក។ ជាក់ស្តែង ៖
*ឃុំព្រែកស្តី គណ:អធិបតីកិត្តិយស រួមមាន  ឯ.ឧ.គង់ សន្យា ,ឯ.ឧ.ជា ចំណាន ប្រធាន-អនុគណៈពង្រឹងឃុំ, លោក អេង មោក្ខ ប្រធានគណបក្សស្រុក ។ សមាជិកអង្គសន្និបាតសរុប១.១៥២នាក់។
ឯ.ឧ.ឈាង រ៉ា អនុប្រធានទី៣គណៈពង្រឹងស្រុក បានឧបត្ថម្ភជូនគណបក្សឃុំព្រែកស្តី ក្នុងការរៀបចំសន្និបាតថវិកា១១.២០៣.០០០៛។
*ឃុំព្រែកថ្មី ៖ គណៈអធិបតីកិត្តិយសរួមមាន ៖ ឯ.ឧ.ចៅ តុល អនុប្រធានទី២គណៈពង្រឹងស្រុក ឯ.ឧ.លឹម ទ្បេង ប្រធានគណៈពង្រឹងឃុំ និងលោក ហម វ៉ាន់ថា អនុប្រធានគណបក្សស្រុក។ សមាជិកអង្គសន្និបាត សរុប៩១៣នាក់។
ឯ.ឧ.ចៅតុលនិងគណៈពង្រឹងឃុំ បានឧបត្ថម្ភជូនគណបក្សឃុំព្រែកថ្មី ក្នុងការរៀបចំសន្និបាតថវិកា ៨.៤០៩.៥០០៛។
04-01-2017-3 04-01-2017-4 04-01-2017-5 04-01-2017-6 04-01-2017-7 04-01-2017-8