ពិធីអបអរសាទរខួបអនុស្សាវីយ៍លើកទី៣៨ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា(២ធ្នូ ១៩៧៨-២ធ្នូ ២០១៦)។


នាព្រឹកថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០១៦ នៅមន្ទីរគណបក្សប្រជាជនខេត្តកណ្តាល បានរៀបចំ
ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ភិរុណ សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស​ប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្ត​កណ្ដាល ដែលសមាសភាពអញ្ជើញចូលរួមមាន៖ សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្ត, ក្រុមប្រឹក្សាខេត្ត, ប្រធាន-អនុប្រធាន និង មន្រ្តីគណបក្សបណ្តាមន្ទីរ-អង្គភាពជុំវិញខេត្ត, គណបក្សក្រុង និងមន្ត្រីគណបក្សក្រុង សង្កាត់ ភូមិ ក្រុមយុវជននារី និងសមាជិកគណបក្សប្រជាជនក្រុងតាខ្មៅ, លោកគ្រូ អ្នកគ្រូ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត យុវជនកាកបាទក្រហមកម្ពុជាខេត្ត យុវជនកាយរិទ្ធ និងប្រជាពលរដ្ឋក្រុងតាខ្មៅ សរុបចំនួន ៤៩២នាក់។
*គួរបញ្ជាក់ផងដែរថា ខួបអនុស្សាវរីយ៍នេះ ប្រារព្វឡើងដើម្បីដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរយុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិគ្រប់ជំនាន់ ដែលបានពលីកម្មដ៏ធំធេងរំដោះ និងសង្រ្គោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា ឱ្យរួចផុតពីគ្រោះមហន្តរាយ និងការកាប់សម្លាប់នៃរបបកម្ពុជាប្រជាធិបតេយ្យរបស់បនប្រល័យពូជសាសន៍ប៉ុល ពត និងខិតខំស្តារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ «មានថ្ងៃ២ធ្នូ ទើបមានថ្ងៃ៧មករា មានថ្ងៃ៧មករា ទើបមានអ្វីៗដូចសព្វថ្ងៃនេះ៕

02-12-2016-302-12-2016-902-12-2016-802-12-2016-1    02-12-2016-402-12-2016-7  02-12-2016-602-12-2016-5