ខេត្តកណ្តាល ៖ គណបក្ស/ គណៈពង្រឹងស្រុកល្វាឯម បានរៀបចំពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត នៅតាមទីកន្លែងដូចខាងក្រោម ៖


ខេត្តកណ្តាល ៖
ព្រឹកថ្ងៃទី ២៧ កក្កដា នេះ គណបក្ស/ គណៈពង្រឹងស្រុកល្វាឯម បានរៀបចំពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត នៅតាមទីកន្លែងដូចខាងក្រោម ៖
*បានប្រមូលផ្តុំជួបជុំ នៅស្នាក់ការគណបក្សស្រុក ចំនួន ៤ឃុំ (ឃុំពាមឧកញ៉ាអុង ព្រែកក្មេង កោះរះ ថ្មគរ )ក្រោមអធិបតីភាពឯកឧត្តម អូន ពន្ធ័មុនីរ័ត្ន ប្រធានគណៈពង្រឹងស្រុក ដោយមានការចូលរួមពីក្រុមការងារគណៈពង្រឹងស្រុក-ឃុំទាំង៤,លោក ភឹម ភីរ៉ា ប្រធានគណបក្សស្រុក មន្ត្រីគណបក្សឃុំទាំង៤ និងសមាជិកគណបក្សសរុប ៣ ៥៥០ នាក់។ មធ្យោបាយរួមមាន. រថយន្ត ៤២គ្រឿង ម៉ូតូ ១៣៥៥ គ្រឿង មីក្រូ ១២គ្រឿង រឺម៉ក៥គ្រឿង តន្រ្តីសម័យ១វង់ ឆៃយ៉ាំ ១វង់ ។
*ដោយឡែកឃុំ ១១ទៀត ប្រមូលផ្តុំសមាជិកតាមស្នាក់ការគណបក្សឃុំ ក្រោមអធិបតីភាព ឯឧ ប្រធានគណៈពង្រឹងឃុំសាមី រួចដង្ហែក្បួនតាមឃុំរៀងៗខ្លួន ៖
១.អរិយក្សត្រ
ឯកឧត្តម វ៉ាន់​ ពុទ្ធិ​ពល​ ប្រធានគណ:ពង្រឹងឃុំ មានសមាជិកបក្ស ៨៤៥នាក់​ មធ្យាបាយ រថយន្ត ១៥ គ្រឿង ម៉ូតូ ៣៥០ គ្រឿង ឆៃយ៉ាំ ១វង់ មីក្រូ ៣គ្រឿង ។
២.ឃុំសារិកាកែវ
ឯកឧត្តម ហេង សុខណាង ប្រធានគណៈពង្រឹងឃុំ មានសមាជិកបក្សសរុប ៨១៥នាក មធ្យាបាយ រថយន្ត ៨ គ្រឿង ម៉ូតូ ៤២០ គ្រឿង កង់បី ៤គ្រឿង មីក្រូ ៥ គ្រឿង ឆៃយ៉ាំ ១វង់ ។
៣.ឃុំទឹកឃ្លាំង
ឯកឧត្តម កែវ បេងវឌ្ឍន៍ ប្រធានគណ:ពង្រឹងឃុំ មានសមាជិក ៨៩៤នាក់ ម៉ូតូ ៣០០គ្រឿង ឡាន ៣៣គ្រឿង រឺម៉ក ០៤ គ្រឿង មេក្រូ ០២គ្រឿង ឆៃយ៉ាំ ១វង់ ធុងបាស់ ២ វង់។
៤.ឃុំបឹងគ្រំ
ឯកឧត្តម ឆាយ រតនៈ ប្រធានគណ:ពង្រឹងឃុំ សមាជិកចូលរួម ១០០០នាក់ ម៉ូតូ ៥៥៥គ្រឿង ឡាន ១៥គ្រឿង មេក្រូ ០៣គ្រឿង ឆៃយ៉ាំ ១វង់ ។
៥.ឃុំល្វាសរ
ឯកឧត្តម ឈន សុភាព ឯកឧត្តម នេត មុនី ប្រធាន អនុប្រធានគណ:ពង្រឹងឃុំ សមាជិកបក្សចូលរួម ៧៦០នាក់ មេក្រូ ០៣គ្រឿង រថយន្ត ១៤គ្រឿង ម៉ូតូ ២០០គ្រឿង ឆៃយ៉ាំ ០១វង់ ។
៦.ឃុំកោះកែវ
ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត ប្រធានគណ:ពង្រឹងឃុំ សមាជិកបក្សចូលរួម ៧១៨នាក់ មេក្រូ ០៣គ្រឿង រថយន្ត ២០គ្រឿង ម៉ូតូ ១៤៧គ្រឿង រ៉ឺម៉ក ១១គ្រឿង ។
៧. ឃុំសំបួរ​
លោក តូច ច័ន្ទគ្រឹស្នា អនុប្រធានទី១ មានសមាជិកបក្ស១០៤៩នាក់ មេក្រូ ០៣គ្រឿង រថយន្ត ២៩គ្រឿង ម៉ូតូ ២០០គ្រឿង រឺម៉ក ០៤គ្រឿង ។
៨.ឃុំព្រែកឬស្សី​
ឯកឧត្តម ចាន់ សុធី ប្រធានគណៈពង្រឹងឃុំ មានសមាជិកបក្ស ១ ៨៥០នាក់ មេក្រូ ០៣គ្រឿង រថយន្ត ៥គ្រឿង ម៉ូតូ ៥០០គ្រឿង រ៉ឺម៉ក ០៥គ្រឿង ឆៃយ៉ាំ ១វង់ ។
៩ .ឃុំភូមិធំ
ឯកឧត្តម ស៊ូ សុជាតិ ប្រធានគណ:ពង្រឹងឃុំ មានសមាជិកបក្ស ៨១៥នាក់ មេក្រូ ០២គ្រឿង រថយន្ត ១១គ្រឿង ម៉ូតូ ២៥០គ្រឿង ឆៃយ៉ាំ ១វង់ ។
១០. ឃុំព្រែករៃ​
លោក ទី សុខុន ប្រធានគណ:ពង្រឹងឃុំ មានសមាជិក ៩៥០នាក់ រថយន្ត៥០គ្រឿង ម៉ូតូ ៣៤០ គ្រឿង មេក្រូ ០២គ្រឿង ឆៃយ៉ាំ ១វង់ ។
១១ .ឃុំបារុង
ឯកឧត្តម ហៀង ស្រ៊ន ប្រធានគណ:ពង្រឹងឃុំ មានសមាជិកចូលរួម ៩៥០នាក់​ មធ្យាបាយ រថយន្ត ២០ គ្រឿង ម៉ូតូ ៣០០ គ្រឿង មីក្រូ ៤ គ្រឿង ឆៃយ៉ាំ ១វង់ តន្រ្តី ១វង់ ។