ខេត្តកណ្តាល ៖ គណបក្ស/គណៈពង្រឹងស្រុកមុខកំពូល បានរៀបចំពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ប្រធានគណៈពង្រឹងស្រុក


ខេត្តកណ្តាល ៖
ព្រឹកថ្ងៃទី ២៧ កក្កដា នេះ គណបក្ស/គណៈពង្រឹងស្រុកមុខកំពូល បានរៀបចំពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត ក្រោមអធិបតីភាព ឯកឧត្តម
វង្សី វិស្សុត ប្រធានគណៈពង្រឹងស្រុក (នៅស្នាក់ការគណបក្សស្រុក) ដោយមានការអញ្ជើញចូលរួម ពី ឯកឧត្តម លោកជំទាវក្រុមការងារគណៈ ពង្រឹងស្រុក ឃុំ ,គណៈអចិន្ត្រយ៍គណបក្សស្រុក,មន្ត្រីគណបក្សឃុំ ភូមិ និងសមាជិកគណបក្សសរុប 7 997 នាក់ ស្រី 4 271 នាក់ ដោយប្រើប្រាស់រថយន្ត 109 គ្រឿង ម៉ូតូ 675 គ្រឿង ឆៃយ៉ាំ 3 វង់ ធុងបាស់ 12 វង់ និងមីក្រូ..25 គ្រឿង ។
បន្ទាប់ពីបានស្តាប់ប្រសាសន៍សម្តេចប្រធានគណបក្សចប់ ឃុំនីមួយៗបានដង្ហែក្បួន បំបែកចេញពីក្បួនធំ ចូលតាមភូមិសាស្រ្តក្នុងឃុំរៀងៗខ្លួន ។
ដោយឡែក ឯកឧត្តម វង្សី វិស្សុត និងក្រុមការងារយុវជន1 330 នាក់ ស្រី 410 នាក់ ម៉ូតូ 665 គ្រឿង បានហែក្បួនព័ទ្ធជុំវិញស្រុក ។