ខេត្តកណ្តាល ៖ គណបក្ស/គណៈពង្រឹងស្រុកអង្គស្នួល បានរៀបចំពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជា២ ផែន


ខេត្តកណ្តាល ៖
ព្រឹកថ្ងៃទី ២៧ ខែកក្កដា នេះ គណបក្ស/គណៈពង្រឹងស្រុកអង្គស្នួល បានរៀបចំពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជា២ ផែន ៖
ផែនទី១ ៖ នៅបរិវេណស្នាក់ការគណបក្សស្រុក មាន៧ឃុំ (ឃុំបែកចាន ឆក់ឈើនាង ពើក ក្រាំងម្កាក់ ព្រៃពួច លំហាច និងឃុំដំណាក់អំពិល ) ក្រោមអធិបតីភាព ឯកឧត្តម រស់ វណ្ណា ប្រធានគណៈពង្រឹងស្រុក ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវក្រុមការងារគណៈពង្រឹងឃុំទាំង ០៧
មានសមាជិកសរុប ៖ ៣.១២១ នាក់ ប្រើប្រាស់ រថយន្តតូច ធំសរុប ១៥៣ គ្រឿង ម៉ូតូ ៤៥៨ គ្រឿង រ៉ឺម៉ក ០៥ គ្រឿង មីក្រូ១៧ គ្រឿង តន្ត្រីសម័យ ០៣ វង់ ឆៃយ៉ាំ ០១ វង់ ធុងបាស ០៣ វង់ ទូរទស្សន៍ ០១ គ្រឿង ។
ផែនទី២ ៖ នៅទីលានចំការតាមាន់ ភូមិត្រពាំងត្នោត ឃុំម្កាក់ មាន៣ឃុំ (ឃុំម្កាក់ ទួលព្រេជ និងឃុំសំរោងលើ) ក្រោមអធិបតីភាព ឯកឧត្តម សុខចិន្តា សោភា ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវក្រុមការងារថ្នាក់ជាតិចុះជួយស្រុក/ឃុំទាំង៣ មានសមាជិកសរុប ៣.០១៦ នាក់ ប្រើប្រាស់រថយន្តូតូច ធំ សរុប ១៤៩គ្រឿង ម៉ូតូ ៥៩២ គ្រឿង មីក្រូ ១១ គ្រឿង តន្ត្រីសម័យ ០៣ វង់ ធុងបាស ០១ វង់ ឆៃយ៉ាំ០២វង់ ទូរទស្សន៍ ០៥ គ្រឿង ។
នៅតាមបណ្តាភូមិ និងនៅមណ្ឌលសកម្មភាពបក្សនៃឃុំ មានសមាជិកឈរចាំទទួលអបអរសាទរក្បួនដង្ហែរបស់ផែន និងក្បួនដង្ហែរបស់ឃុំរៀងៗខ្លួន ចំនួន០៦ កន្លែង ប្រគុំតន្រ្តី ០៦ កន្លែង និងកម្លាំងអបអរសាទរសរុបចំនួន ១.៣១៩ នាក់ ។

សភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់ ៖ មានសុវត្ថិភាពល្អប្រសើរ