ខេត្តកណ្តាល៖ នារសៀលថ្ងៃពុធ ១៣កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ នៅឃុំព្រែកតាទែន ស្រុកពញាឮ មានរៀបចំពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការផ្លូវបេតុងចំនួន ១ខ្សែ ប្រវែង ១០០០ម៉ែត្រ ស្ថិតនៅភូមិពោធិមង្គល ភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងឯកឧត្តម មុយ មុនិន្ន ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំព្រែកតាទែនដោយមានការអញ្ជចូលរួមពីមន្ត្រីរាជការ និងប្រជាពលរដ្ឋ ចំនួនជាង ១៦០០ នាក់។