ឯកឧត្តម ប្រាក់ សុខុន ប្រធានគណៈពង្រឹងស្រុកស្អាង អមដំណើរដោយឯកឧត្តម លោកជំទាវ ក្រុមការងារគណៈពង្រឹងស្រុក-ឃុំ បានអញ្ជើញ


ព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ នេះ ឯកឧត្តម ប្រាក់ សុខុន ប្រធានគណៈពង្រឹងស្រុកស្អាង អមដំណើរដោយឯកឧត្តម លោកជំទាវ ក្រុមការងារគណៈពង្រឹងស្រុក-ឃុំ បានអញ្ជើញជាអធិបតី ក្នុងពិធី ២កន្លែង ៖
1.នៅឃុំខ្ពប ៖ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង ប្រវែង ២.០០០ម ស្ថិតនៅភូមិត្នោតញី និងភូមិព្រៃទទឹង ដោយមានវត្តមានចូលរួម ៖ ក្រុមប្រឹក្សា/គណ:អភិបាលស្រុក,មេបញ្ជាការកងកម្លាំងទាំងបី,ប្រធានការិយាល័យជុំវិញ,មេឃុំទាំង១៦ឃុំ,ប្រជាពលរដ្ឋក្នុងឃុំខ្ពប សរុប ១ ០៦៩នាក់។ ក្នុងឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភ ការរៀបចំកម្មវិធី ២លានរៀល។
2.នៅឃុំតាលន់ ៖ ជួបសំណេះសំណាលជាមួយសមាជិកបក្សតាមមណ្ឌលសកម្មភាពបក្ស ៩មណ្ឌល (ភូមិព្រែកតាប្រាក់,តាលន់,ចុងកោះតូច,កណ្តាលកោះតូច និងក្បាលកោះតូច )។ ក្នុងឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភថវិកា៥០ម៉ឺនរៀល ក្នុង ០១មណ្ឌល សម្រាប់ចាត់ចែងអាហារនៅក្នុងមណ្ឌល ។
ជាទីបញ្ចប់ ឯឧ និងក្រុមករងារបានអញ្ជើញពិសារបាយសាមគ្គី ជាមួយសមាជិកគណបក្ស នៅភូមិក្បាលកោះតូច ឃុំតាលន់ ។