ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ប្រធានគណៈពង្រឹងស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម បានអញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយគោលនយោបាយគណបក្ស


ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ នេះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ប្រធានគណៈពង្រឹងស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម បានអញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយគោលនយោបាយគណបក្ស ក្នុងអាណត្តិទី៦ ជាមួយសមាជិកគណបក្ស ចំនួនពីរ កន្លែង សរុប ៨៩០នាក់ រួមមាន  ៖

១.ឃុំបាក់ដាវ ៤៤០នាក់ (នៅស្នាក់ការគណបក្សឃុំ)

២. ឃុំកំពង់ចម្លង ៤៥០នាក់ (នៅស្នាក់ការគណបក្សឃុំ)

សមាសភាពចូលរួមមាន ៖ក្រុមការងារគណៈពង្រឹងស្រុក-ឃុំ ,គណៈអចិន្ត្រៃយ៍គណបក្សស្រុក ,មន្ត្រីគណបក្សស្រុកចុះជួយឃុំ-មន្ត្រីគណបក្សឃុំ ភូមិ ផងដែរ ។

ខ្លឹមសារសំណេះសំណាលសំខាន់ៗ រួមមាន ៖

១.សូមបោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីជ្រើសរើសអ្នកដឹកនាំប្រកប ដោយភាពឆ្លាតវៃ រកសុខសន្តិភាពជូនប្រជាពលរដ្ឋ។

២.ផ្តល់សេវាសាធារណៈនៅគ្រប់ថ្នាក់ ជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព តម្លាភាព ប្រសិទ្ធភាព និងងាយស្រួល ព្រមទាំងរក្សាសុវត្ថិភាពឃុំ ភូមិ បានល្អប្រសើរ ។

៣.ការរីកចម្រើនគួរឲ្យកត់សម្គាល់ ក្នុងមូលដ្ឋាន មានផ្លូវជាតិ ផ្លូវបេតុងខ្វាត់ខ្វែង ស្ពានព្រែកតាមាក់ ពិសេសតំបន់សេដ្ឋ7NG ដែលធ្វើឲ្យកូនចៅក្នុងស្រុក មានការងារធ្វើគ្រប់ៗគ្នា ជាប្រភពចំណូលលើកស្ទួយកម្រិតជីវភាពឲ្យកាន់តែប្រសើរឡើង ។