នៅឃុំផ្សារដែក​ ស្រុកពញាឮ​ ខេត្តកណ្តាល​ មានរៀបចំពិធីរុក្ខទិវា​ខេត្តកណ្តាល​ ក្រោមអធិបតីភាព​ ឯកឧត្តម​ នួន​ ផា​ ប្រធានក្រុមប្រឹក្សាខេត្តនិង​ ឯ.ឧ​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល


*ខេត្តកណ្តាល៖​ នាព្រឹកថ្ងៃព្រហស្បត៍​ ១រោច ខែបឋមាសាឍ ឆ្នាំច​ សំរិទ្ធស័ក​ ព.ស.​ ២៥៦២​ ត្រូវនឹងថ្ងៃទី២​៨​ ខែមិថុនា​ ឆ្នាំ២០១៨​ នៅឃុំផ្សារដែក​ ស្រុកពញាឮ​ ខេត្តកណ្តាល​ មានរៀបចំពិធីរុក្ខទិវា​ខេត្តកណ្តាល​ ក្រោមអធិបតីភាព​ ឯកឧត្តម​ នួន​ ផា​ ប្រធានក្រុមប្រឹក្សាខេត្តនិង​ ឯ.ឧ​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល​ ដោយមានការអញ្ជចូលរួមពី​ ឯ.ឧ​ លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត​,​ អភិបាលរងខេត្ត​,​ ប្រធាន​អនុប្រធានមន្ទីរ​ អង្គភាពជុំវិញខេត្ត​,​ ក្រុមប្រឹក្សា​ គណៈអភិបាលស្រុក​,​ មន្ត្រីរាជការ​ កងកម្លាំង​ជុំវិញស្រុក​និងមន្ត្រីពាក់ព័ន្ធសរុប​ប្រមាណ ១០០០នាក់។​ ដើមឈើដែលដាំនាពេលនេះ​ រួមមានដើមឥន្ទនេលចំនួន១៦៧ដើមនិង​ដើមឈើព្រៃធម្មជាតិ១៥០០ដើមបន្ថែមទៀត រួមមាន ក្រញូង បេង ធ្នង់ កកោះ ឥន្ទនេល និងក្ងោក ក្នុងគោលបំណងបង្កើន​​សោភ័ណភាព បង្កើតម្លប់ពណ៌បៃតង នៅតាមដងផ្លូវ និងក្នុងបរិវេណរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ។