ពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងខ្សែក្រវ៉ាត់ក្រុងទី៤ ប្រវែង ១២.៦២០ម ទទឹង ៧ម នៅស្រុកអង្គស្នួល ខេត្តកណ្តាល។


ឯកឧត្តម ម៉ៅ ភិរុណ ប្រធានគណបក្សខេត្ត អភិបាលខេត្ត និងឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង រំដោះចរាចរណ៍រាជធានី ខ្សែក្រវ៉ាត់ទី៤ ប្រវែង ១២.៦២០ម ទទឹង ៧ម(ពីផ្លូវជាតិលេខ៤ ត្រង់ចំណុចផ្សារបែកចាន ភ្ជាប់ទៅផ្លូវជាតិលេខ៣ ត្រង់ចំណុចវត្តស្លែង) ដោយឆ្លងកាត់ភូមិសាស្ត្រ ឃុំបែកចាន,ឃុំក្រាំងម្កាក់, ស្រុកអង្គស្នួល ខេត្តកណ្តាល ប្រវែង ២.៤០០ម និងសង្កាត់បឹងធំ (ខណ្ឌពោធិ៍សែនជ័យ) សង្កាត់ប្រទះឡាង (ខណ្ឌដង្កោ) រាជធានី ប្រវែង ១០.២២០ម ។ សមាសភាពអញ្ជើញចូលរួមមាន ៖ ឯកឧត្តម លោកជំទាវ អភិបាលខេត្តរង និងរាជធានី, ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងរាជធានី, អភិបាលខណ្ឌទាំង ១២, គណៈអភិបាលស្រុកអង្គស្នួល, មេឃុំគ្រប់ឃុំ, ចៅសង្កាត់ពាក់ព័ន្ធ, ស.ស.យ.ក ខេត្ត និងរាជធានី ព្រមទាំងប្រជាពលរដ្ឋ សរុបវត្តមានប្រមាណជាង ១.០០០នាក់។ ផ្លូវនេះត្រូវ ចំណាយពេលស្ថាបនា ៦ខែ ប៉ុន្តែក្រុមការងារនឹងពន្លឿនឲ្យបានរួចរាល់មុនចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ២០១៧។
ក្នុងឱកាសនោះដែរ គណៈអធិបតីបានមានប្រសាន៍ផ្តាំផ្ញើ ដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់៖
*ត្រូវទៅចុះឈ្មោះបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា ។
*ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ឲ្យបានគ្រប់ៗគ្នា ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ដល់អាយុជីវិតខ្លួនឯង និងអ្នកដទៃ។
*ត្រូវចូលរួមទាំងអស់គ្នា ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពឲ្យបានល្អប្រសើរថែមទៀត។
31-10-2016 (6)31-10-2016 (1) 31-10-2016 (2) 31-10-2016 (3) 31-10-2016 (4) 31-10-2016 (5)  31-10-2016 (7)