ឯកឧត្តម ម៉ៅ ភិរុណ ប្រធានគណបក្សខេត្ត បានអញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីគណបក្សស្រុក-ឃុំ-ភូមិ ក្នុងស្រុកមុខកំពូល ១៣៧នាក់


ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ នេះ

ឯកឧត្តម ម៉ៅ ភិរុណ ប្រធានគណបក្សខេត្ត បានអញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីគណបក្សស្រុក-ឃុំ-ភូមិ ក្នុងស្រុកមុខកំពូល ១៣៧នាក់ (នៅសាលប្រជុំគណបក្សស្រុក) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត គណ:អចិន្ត្រៃយ៍គណបក្សស្រុក សរុបវត្តមាន ១៥០នាក់។ ខ្លឹមសារសំខាន់ៗរួមមាន៖.

*ពង្រឹងគោលជំហរនយោបាយ សតិអារម្មណ៍មន្ត្រីគណបក្សគ្រប់ថ្នាក់ ត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោតខាងមុខ។

*ពង្រឹងការរក្សាសន្តិសុខសុវត្ថិភាពក្នុងមូលដ្ឋា នឲ្យបានល្អប្រសើរ  ដើម្បីធានាបានបរិយាកាសបោះឆ្នោតប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងគ្មានអំពើហឹង្សា ។

*ពង្រឹងការងារសតិអារម្មណ៍របស់ប្រជាជនឲ្យមានភាពនឹងន៏ និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ ។

ក្នុងឱកាសនោះ  ឯកឧត្តម បានឧបត្ថម្ភ៖

*មណ្ឌលសកម្មភាពបក្សទាំង៩៤ ក្នុង១មណ្ឌល ១០០ ០០០ រៀល។

*ភ្នាក់ងារគណបក្សទាំង ៩៤ការិx៥ នាក់ ( =៤៧០ន) ម្នាក់ៗ ៤០ ០០០ រៀល។

*វគ្គបំពាក់បំប៉នភ្នាក់គណបក្ស  ៧ ៩៩០ ០០០ រៀល។

*សមាជិកចូលរួម ១៣៧នាក់ ម្នាក់ៗ២០ ០០០ រៀល។

សរុបថវិកា ៣៨ ៩៣០ ០០០ រៀល។