ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ប្រធានគណ:ពង្រឹងស្រុកខ្សាច់កណ្ដាល និងស្រុកល្វាឯម បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ជាមួយសមាជិកគណបក្ស


ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ នេះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ប្រធានគណ:ពង្រឹងស្រុកខ្សាច់កណ្ដាល និងស្រុកល្វាឯម បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ជាមួយសមាជិកគណបក្ស ដែលមកពី៩ឃុំ (ឃុំតាឯក ស្វាយរមៀត ព្រែកតាមាក់ ពុកប្ញស្សី ស្វាយជ្រំ សន្លុង ស៊ីធរ វិហារសួគ៌ និងឃុំកំពង់ចម្លង) សរុប១ ៦១២នាក់ ស្រី ៧៨២នាក់ (នៅស្នាក់ការគណបក្សស្រុក)។ សមាសភាពចូលរួមមាន ៖

– ក្រុមការងារគណៈពង្រឹងមូលដ្ឋានស្រុក-ឃុំ

– គណៈអចិន្ត្រៃយ៍គណបក្សស្រុក

– ប្រធានលេខាធិកាដ្ឋានស្រុកចុះជួយឃុំ

– ប្រធានគណបក្សឃុំទាំង៩

– កម្លាំងប្រដាប់អាវុធទាំង៣អង្គភាព

សរុបវត្តមាន ១ ៧៦៧នាក់

ក្នុងឱកាសនោះឯកឧត្តម បានឧបត្ថម្ភ ៖

*សមាជិកចូលរួម ម្នាក់ៗ ២មុឺនរៀល

*ស្នាក់ការគណបក្សស្រុក ១លានរៀល

សរុបថវិកាឧបត្ថម្ភ ៣៦លាន ៣៤ម៉ឺនរៀល។