នៅសាលាខេត្តកណ្តាល​ ឯកឧត្តម​ ម៉ៅ​ ភិរុណ​អភិបាលខេត្ត បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំក្រុមការងារថ្នាក់ជាតិជួយមូលដ្ឋាន  ក្រោមអធិបតីភាព​ ឯកឧត្តម​​   អូន​ ព័ន្ធ​មុនីរ័ត្ន​


ព្រឹកថ្ងៃទី០៨ ខែមិថុនា​ ឆ្នាំ២០១៨​ នៅសាលាខេត្តកណ្តាល​ ឯកឧត្តម​ ម៉ៅ​ ភិរុណ​អភិបាលខេត្ត បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំក្រុមការងារថ្នាក់ជាតិជួយមូលដ្ឋាន  ក្រោមអធិបតីភាព​ ឯកឧត្តម​​   អូន​ ព័ន្ធ​មុនីរ័ត្ន​ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តកណ្តាល(នៅសាលប្រជុំសាលាខេត្ត)​។  សមាសភាពអញ្ជើញចូលរួមមាន​ ៖ ឯកឧត្តម​ លោកជំទាវ​ ប្រធាន​-អនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្ត​-ក្រុង​-ស្រុក ,អភិបាលខេត្តរង​ ,ក្រុមជំនួយការសម្រាប់ក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត​,ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត​ អភិបាលក្រុង​/ស្រុក និងមន្ត្រីពាក់ព័ន្ធ​ សរុប ១៤២ នាក់។